(កំពង់ចាម)៖ កម្លាំងនគរបាលស្រុកស្រីសន្ធរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបើកប្រតិបត្តិការបង្ក្រាបក្រុមគ្រឿងញៀន ជាបន្ដបន្ទាប់សរុប១១នាក់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង នៅស្រុកស្រីសន្ធរ កម្លាំងជំនាញ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទាំង១១នាក់នោះរួមមាន ទី១៖ឈ្មោះ ផន ភាព អាយុ១៧ឆ្នាំ, ទី២៖ឈ្មោះ ង៉ែត ផេងលី អាយុ២៧ឆ្នាំ, ទី៣៖ឈ្មោះ ចំរេីន ប៊ុនថង អាយុ៣៤ឆ្នាំ, ទី៤៖ឈ្មោះ ម៉េង វី អាយុ២៤ឆ្នាំ, ទី៥៖ឈ្មោះ ច្រាច់ អ៊ាវ អាយុ២៥ឆ្នាំ, ទី៦៖ឈ្មោះ រឿម ហ៊ាប អាយុ៤១ឆ្នាំ, ទី៧៖ឈ្មោះ សុខ ឆៃយ៉ុត អាយុ១៨ឆ្នាំ, ទី៨៖ឈ្មោះ ឃឿន ខេមរ៉ា អាយុ១៨ឆ្នាំ, ទី៩៖ឈ្មោះ ភឿន សុក អាយុ២០ឆ្នាំ, ទី១០៖ឈ្មោះ រ៉េត ចាន់ណា និងទី១១៖ឈ្មោះ ហេង វាសនា អាយុ២២ឆ្នាំ។
ក្រោយប្រតិបត្តិការយ៉ាងដុតដៃដុតជើង កម្លាំងនគរបាលជំនាញដកហូតបាន ម្សៅក្រាមពណ៌សចំនួន៨កញ្ចប់, ទូរស័ព្ទដៃ១២គ្រឿង, ម៉ូតូ០៧ និងឧបករណ៍សេពមួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕