(ភ្នំពេញ)៖ វីឡាកូនកាត់ និងលំនៅឋានទាន់សម័យអស់រយៈពេលជាច្រើនឆ្នាំមកនេះ គេសង្កេតឃើញថា បុរី The Flora បានចាប់យកចំណែកទីផ្សារបានច្រើននៅក្នុងតំបន់ខណ្ឌជ្រោយចង្វារ ហើយអតិថិជនក៏មានការទុក្ខចិត្តចំពោះសំណង់របស់បុរី The Flora ផ្ទាល់ផងដែរ។ នៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៨ នេះដែរ បុរី The Flora នឹងធ្វើការសម្ភោធការិយាល័យលក់ថ្មី ក៏ដូចជារៀបចំកម្មវិធីជប់លៀងជូនបុគ្គលិករបស់ខ្លួន ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការដំណើរការលក់ ក៏ដូចជាសាងសង់លំនៅដ្ឋានដ៏មានគុណភាពសំរាប់អតិថិជន។
គួរបញ្ជាក់ផងដែរថា បុរី ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់ នៅលើផ្ទៃប្រមាណ ២០០ហិកតា ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦ ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជាតភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ ដែរធ្លាប់មានកេរ្តិ៍ឈ្មោះ រយៈពេលមួយឆ្នាំមកហើយ ក្នុងការសាងសង់ វីឡា ផ្ទះល្វែង ទំនើបៗ ហើយមានការគាំទ្រ យ៉ាងច្រើនផងដែរ ពីសំណាក់អតិថិជន ទាំងតម្លៃ សេវាកម្ម និងគុណភាព ស្របពេលដែល វិស័យអចលទ្រព្យមួយនេះ កាន់តែរីកចម្រើន ខ្លាំង ក៏ដូចជាតំរូវការ កាន់តែមានច្រើនឡើងៗផងដែរ។ ទីតាំងគម្រោងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ចំណាយពេលត្រឹម ១៥នាទី ពីស្ពានជ្រោយចង្វារ សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ទីតាំងគម្រោងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ចំណាយពេលត្រឹម ១៥នាទី ពីស្ពានជ្រោយចង្វារ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, ទីតាំងការិយល័យលក់សាខាទូតបារាំង មហាវិថីព្រះមុនីវង្សសង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ (010/087) 366 886, 011 67 67 26/ 011 76 76 10/ 011 67 67 38/ 061 77 67 67/ 088 57 57 888 និងគេហទំព័រ www.boreytheflora.com, ហ្វេសប៊ុក www.facebook.com/theflora ៕