(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៩៨៣គ្រឿងរកឃើញល្មើសច្បាប់៥៥១គ្រឿង (ម៉ូតូ៧២ភាគរយ) អប់រំ៣៤៤គ្រឿង និងផាកពិន័យ២០៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៥ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួ២,៧៧៧គ្រឿង អប់រំ២៥៥គ្រឿង និងផាកពិន័យចំនួន១៥៥គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៧៦៧គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦៦,៦៧៥គ្រឿង រកឃើញយានយន្តល្មើស ៧,៣១៥(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៤,២៨២គ្រឿង និងផាកពិន័យ៣,០៣៣គ្រឿង (ម៉ូតូ៩៦ភាគរយ)៕