(កំពង់ស្ពឺ)៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះថា មានហេតុការណ៍ផ្ទុះគ្រាប់នៅទីលានបាញ់ស៊ីបឯកជនមួយ នៅក្បែរបន្ទាយទាហានរថក្រោះ ACO ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់២នាក់ និងរបួស៣នាក់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនរងគ្រោះ២នាក់ ដែលបានស្លាប់នោះគឺជាគ្រូបង្គោល និងមានម្នាក់ជាជនជាតិអូស្រ្តាលី ហើយរបួស៣នាក់ មានម្នាក់ជាជនជាតិអូស្រ្តាលីផងដែរ។ ជនរងគ្រោះទាំង៣នាក់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ មិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានហេតុការណ៍នេះនៅឡើយទេ ដោយកំពុងស្រាវជ្រាវនៅឡើយ។

មន្រ្តីយោធាម្នាក់ សូមមិនបញ្ចេញឈ្មោះ នៅក្នុងបន្ទាយទាហាន ACO បានលួចប្រាប់ថា ពិតជាមានហេតុការណ៍នេះកើតឡើងមែន ដោយកើតឡើងពីការបាញ់តែមិនផ្ទុះ រួចហើយក៏ទៅរើសស្រាប់តែផ្ទុះតែម្តង៕