Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការសំរបសំរួលខ្មែរកម្ពុជាក្រោម ដែលមានសមាជិកជិត៥ម៉ឺននាក់ ថ្កោលទោសខ្លាំងៗ ចំពោះក្រុមក្បត់ជាតិ សម រង្ស៊ី ដែលត្រៀមធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន នៅអូស្រ្តាលី

15-03-2018 14:12

(ភ្នំពេញ)៖ គណៈកម្មាធិការសំរបសំរួលខ្មែរកម្ពុជាក្រោម (KKKCC) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថ្កោលទោសខ្លាំងៗ ចំពោះក្រុមក្បត់ជាតិ សម រង្ស៊ី ដែលត្រៀមធ្វើបាតុកម្មប្រឆាំង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលនឹងបង្ហាញវត្តមាននៅអូស្រ្តាលី នៅរយៈពេលខាងមុខដ៏ខ្លីនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ។

គណៈកម្មាធិការសំរបសំរួលខ្មែរកម្ពុជាក្រោម បានហៅការសម្រេចចិត្ត និងទង្វើអសីលធម៌ ដែលកំពុងផ្តើមចេញពីក្រុមខ្មែរក្រោមមួយចំនួនតូច នៅក្រៅប្រទេសនោះ គឺជាអំពើកំសាក ថោកទាប អវិជ្ជា ជឿ ស្តាប់តាមការញុះញង់ពីក្រុមបក្សក្បត់ជាតិ សម រង្ស៊ី ហើយកំពុងបានហែកហូរសាច់ឈាមពូជសាសន៍ខ្លួន ដើម្បីបំពេញបំណងបរទេសចក្រព័ត្តិសក្តិភូមិ ដែលកន្លងមក ពួកគេធ្លាប់បានបង្កើតចលនា បដិគវត្តន៍ពណ៌ និងចលនាសង្គ្រោះជាតិក្រៅច្បាប់។

គណៈកម្មាធិការ សូមថ្កោលទោស ចំពោះបុគ្គលមួយរូប ដែលកំពុងពាក់ស្បង់ចីវរ តំណាងឲ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានដើរញុះញង់ក្រៅប្រទេស ដាក់ផ្តាសាជេរប្រទេច សម្តីអសុរោះ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរចំពោះសង្គមគ្រួសារសម្តេចតេជោ ហ៊ុន សែន ដែលជនរួមឈាមយើង បានស្តាប់ទៅមិនសមជាអ្នកសាងព្រះផ្នួស បណ្តាលឲ្យប្រាសចាកពីព្រះវិន័យសង្ឃ។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីថ្លែងការណ៍ខាងក្រោមនេះ៖