(ភ្នំពេញ)៖ នៅទីបំផុត! នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ បណ្ដាញសារព័ត៌មាន Fresh News បានទទួលឯកសារសំខាន់មួយដែលបង្ហាញពីប្រវត្តិយ៉ាងច្បាស់របស់លោក កុក សរ ដែលជាមេដឹកនាំវៀតណាម ជនជាតិភាគតិច Degar ដែលបានចុះហត្ថលេខាជាមួយទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៣​ នៅសហរដ្ឋអាមេរិក។ តាមរយៈកិច្ចព្រមព្រៀងនេះគឺសម រង្ស៊ី នឹងកាត់​ខេត្តចំនួន០៤ ទៅឲ្យជនជាតិដើមភាគតិច Degar នៅពេលដែលបក្សរបស់ខ្លួនឈ្នះឆ្នោត ក្រោមការជួយជ្រុមជ្រែងពីមេដឹកនាំចលនាជនជាតិភាគតិចរូបនេះ។

ខាងក្រោមនេះ គឺជាប្រវត្តិសង្ខេបរបស់ លោក កុក សរ ដែលជាជនជាតិវៀតណាម យ៉ាងពិតប្រាកដមិនអាចប្រកែកបាននោះឡើយ បើទោះបីជាមានការចេញមកបកស្រាយយ៉ាងណាក៏ដោយនោះ។

យោងតាមឯកសារដែលបានផ្សព្វផ្សាយជាសាធារណៈ លោក កុក សរ ជាជនជាតិវៀតណាម កើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៤៤ នៅភូមិភាគកណ្តាល នៃប្រទេសវៀតណាម ក្នុងខេត្ត យ៉ាឡាយ Gia Lay ។ ប៉ុន្តែជាសាធារណៈលោក កុក សរ បានយកឆ្នាំ១៩៤៥ ជាឆ្នាំកំណើតរបស់គាត់។ លោក កុក សរ បានចូលរួមក្នុងចលនាបំបែករដ្ឋ FUlRO ដែលដឹកនាំដោយ ប៉ា គ័យ (KPA KOI) នៅឆ្នាំ១៩៦៩។ កុក សរ បានទទួលការបណ្តុះបណ្តាលផ្នែកយោធានៅឆ្នាំ១៩៧៤ នៅសហរដ្ឋអាមេរិក។
នៅខែធ្នូឆ្នាំ១៩៧៤ មេដឹកនាំ FULRO គឺឧត្តមសេនីយ៍ អ៊ី បាម អ៊ីណុល (Y Bham Enuol) បានប្រកាសជាសាធារណៈថា កុក សរ ជាឧត្តមសេនីយឯក ហើយជាជំនួយការខ្លួនផង និងជាតំណាងរបស់ខ្លួននៅសហរដ្ផអាមេរកផងដែរ។ នៅចុងឆ្នាំ១៩៩៩ កុក សរ បានប្រកាសបង្កើត «រដ្ឋដេហ្កាឯករាជ្យនិរទេសនៅសហរដ្ឋអាមេរិក»។ រដ្ឋដេហ្កានេះ បានចាត់ទុកខេត្តចំនួន១៤ ក្នុងប្រទេសវៀតណាម គឺពីខេត្តក្វាង ទ្រី (QUANG Tri) ដល់ខេត្ត ប៊ីន ធាន់ ( Binh Thuan) ជាទឹកដីរបស់ខ្លួន។

នៅក្នុងអត្ថបទសរសេរដោយអ្នកកាសែតឈ្មោះ Francesca Mambro នៅថ្ងៃ១១ ខែតុលា ឆ្នាំ២០០២ គាត់បានចាត់ទុកថា «លោក កុក សរ ជាវិរជនដ៏តូចមួយរបស់វៀតណាម...»