Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមដង្ហែក្បួនជ័យលាភី ទិវាទីក្រុងស្អាត នៅខេត្តបាត់ដំបង

14-03-2018 18:13

(បាត់ដំបង)៖ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីចូលរួមដង្ហែក្បួនជ័យលាភីចំនួន៣ ជាប់ចំណាត់ថ្នាក់ទីក្រុងស្អាត នៅទីលានសួននាគសន្តិភាពស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិធីនេះក៏មានការចូលរួមអបអរសាទរ ពីសំណាក់សមាជិកសភា សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល ប្រតិភូអមដំណើរ ថ្នាក់ដឹកខេត្ត.ក្រុង អាជ្ញាធរដែនដី មន្រ្តីរាជការ មន្ទីរស្ថាប័នរដ្ឋជុំវិញខេត្ត កងកម្លាំង យុវជន សិស្សនិស្សិត ប្រជាពលរដ្ឋជាច្រើនរូបទៀត។

សូមជម្រាបជូនថា ក្រុងបាត់ដំបង បានទទួលផ្ការំដួល៣ដង នៅក្នុងទិវាជាតិទីក្រុងស្អាតលើកទី៦ កាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា»។ ពិធីនេះក៏អបអរសាទរទីក្រុងបាត់ដំបង ដែលទទួលជ័យលាភីឡាបែល ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ និងពានរង្វាន់ជ័យលាភីទីក្រុងស្អាតលើកទី២ ផ្ការំដួល៣ទងសម្រាប់ឆ្នាំ(២០១៨-២០២១) និងពានរង្វាន់ជ័យលាភីលើក១ «វិញ្ញាសារល្ខោនអប់រំថ្នាក់មធ្យម» ពានរង្វាន់ជ័យលាភីលេខ២ «វិញ្ញាសារសហសម័យខ្មែរ» របស់ខេត្តបាត់ដំបង ឆ្នាំ២០១៨ផងដែរ៕