(ភ្នំពេញ)៖ សម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សា ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រធនាគារ ឬមុខជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ ធនាគា ABA ដែលជាធានាគារដ៏ធំមួយនៅកម្ពុជា ព្រមទាំងក្រុមហ៊ុនធំៗ៥ផ្សេងទៀត នឹងសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖០០ល្ងាច ដើម្បីរៀបចំវេទិកាការងារដោយផ្តល់ឱកាសការងារ ចំនួនជាងចំនួន៦៨៦កន្លែង។

តោះកុំភ្លេចស្អែកនេះទៅចូលរួមវេទិកាការងារនៅ NEA ទាំងអស់គ្នាអ្នកដែលចង់រក ឬផ្លាស់ប្តូរការងារ!មានក្រុមហ៊ុនចំនួន៦ នឹងចូលរួមក្នុងនោះរួមមាន៖ ធនាគា ABA ផ្សារទំនើប AEON MALL, ភោជនីដ្ឋានជប៉ុន សាគី ស៊ូគីស៊ូប, ក្រុមហ៊ុន GFX Investment Co,Ltd. ក្រុមហ៊ុន GGare, និងក្រុមហ៊ុន មេហ្គាលីស៊ីង ភីអ៊ិលស៊ី ដែលមានតម្រូវ បុគ្គលិកសរុបប្រមាណ៦៨៦កន្លែង វេទិកានេះធ្វើឡើងនៅទីភ្នាក់ងារ ជាតិមុខរ និងការងារស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះដែរ សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ NEA ក៏នឹងសម្របសម្រួលក្រុមហ៊ុន៦ផ្សេងទៀតដើម្បីរៀបចំវេទិកាការងារផងដែរ ក្នុងនោះមាននៅភោជនីយដ្ឋាន ជប៉ុន សាគី ស៊ុគីស៊ុប, Naga World, Express Food Group (EFG), ក្រុមហ៊ុន ស៊ីងហាក់ហួត, Chok Chey Finance PLC, GFG Investment និង អង្គការ Digital Divide Data ដែលមានតម្រូវការបុគ្គលិក៦១៥នាក់។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្របទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរី នៅក្នុងវេទិកាការងាររៀងរាល់ខែ ដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសាបរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕