(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំទិវា «ប្រាក់រៀល» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីអបអរសាទរការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញលើកទី៣៨។

ទិវានេះ នឹងប្រព្រឹត្តទៅនៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យ​ដឹងទៀតថា ក្នុងទិវានោះក៏នឹងមានការចូលរួមបង្ហាញពីវឌ្ឍនភាពនៃការប្រើប្រាស់ប្រាក់រៀល, បញ្ហាប្រឈម​ និងទស្សនវិស័យនាពេលអនាគត ពីតំណាងមកមជ្ឈមណ្ឌលពាណិជ្ជកម្ម គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិទ្យាស្ថានស្រាវជ្រាវ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA Research Institute)ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ធនាគារជាតិនៃកម្ពុជា ក៏បានជូនដំណឹងដល់សាធារណជនថា គ្រប់សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត នឹងរង់ចាំប្ដូរ​ក្រដាសប្រាក់រៀលថ្មី ជូនសាធារណជននៅរៀងរាលម៉ោងធ្វើការ ចាប់ពីថ្ងៃទី១៣-២៧ ខែមីនា ឆ្នាំ២០១៨នេះ៕

សម្រាប់ព័ត៌លម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖ ​