(ភ្នំពេញ)៖ ជាធម្មតា នៅពេលទិញទូទឹកកកថ្មី អ្នកតែងមានអារម្មណ៌រីករាយចំពោះភាពស្រស់ និងអនាម័យ ដោយសារតែទូទឹកកកថ្មីរបស់អ្នក មិនទាន់មានអាហារឆ្អាប ឬខូចគុណភាពលាយឡំគ្នា។ ប៉ុន្តែបើសិនជាអ្នកមិនចេះរៀបចំទូទឹកកករបស់អ្នក ឬមិនប្រើប្រាស់ឲ្យបានត្រឹមត្រូវតាម បច្ចេកទេសនោះទេមិនយូរមិនឆាប់ ទូទឹកកករបស់អ្នកក្លាយជាទីតាំងដាក់អាហារ គ្មានសណ្តាប់ធ្នាប់ និងអាចក្លាយជាបណ្តុះនៃមេរោគថែមទៀតផង។ ដូច្នេះតើអ្នកគួររៀបចំទូទឹកកករបស់អ្នកបែបណា?
ទី១៖ វេចខ្ចប់វាជាមុនសិន មុននឹងរៀបចំអាហារដាក់ចូលទូទឹកកក អ្នកគួរវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដូចជាប្រើប្រាស់ថង់រុំ ឬប្រអប់ជាដើមដើម្បីជៀស វាងការឆ្លងក្លិនគ្នារវាងផ្នែកកក និងផ្នែកក្លាស្សេ ជាពិសេសនៅពេលដែលមានអាហារផ្អូម ឬខូចគុណភាពនៅក្នុងទូទឹកកក វានឹងធ្វើឲ្យធុំក្លិនពេញ ក្នុងទូទឹកកកតែម្តង។ ប៉ុន្តែចំពោះទូទឹកកក Twin Cooling មានប្រព័ន្ធបញ្ចេញភាពត្រជាក់ពីរផ្សេងគ្នាអាចធ្វើឲ្យបន្លែរបស់អ្នកនៅតែរក្សាភាព ស្រស់បានយូរ និងគ្មានក្លិនឆ្លងគ្នារវាងផ្នែកទាំងពីរឡើយ។
ទី២៖ រៀបចំអាហារទៅតាមផ្នែក ជាមួយទូទឹកកកប្រភេទនេះ អ្នកអាចរក្សាអាហារទៅតាមផ្នែកនីមួយៗដូចជា៖ សាច់ឆៅ ត្រី និងឈីសជាដើម គួរតែនៅផ្នែកត្រជាក់ខ្លាំងដែលស្ថិតនៅផ្នែកខាងក្រោម។ សូមដាក់សាច់ឆៅ ដាច់ដោយឡែកពីគ្នាព្រោះបាក់តេរីរបស់វាអាចនឹងឆ្លង ទៅអាហារផ្សេងទៀតដោយងាយ។ សូមដាក់អាហារទៅតាមប្រភេទរបស់វា ដូចជាបន្លែ នៅក្នុងផ្នែកជាមួយបន្លែ ហើយមុននឹងដាក់ចូលក្នុងទូទឹកកក សូមកុំលាងវាព្រោះវាអាចនឹងធ្វើឲ្យបន្លែឆាប់រលួយ ចំពោះអាហារដែលមិនត្រូវការចំអិន ឬអាហារស្រាប់ និងភេសជ្ជៈ អ្នកអាចទុកវានៅផ្នែកខាងលើ។
និងទី៣៖ ដឹងពីលក្ខណៈពិសេសរបស់ទូទឹកកក Twin Cooling មានប្រព័ន្ធបញ្ចេញភាពត្រជាក់ពីរផ្សេងគ្នាអាចធ្វើឲ្យបន្លែរបស់អ្នកនៅតែរក្សា ភាពស្រស់បានយូរ គ្មានក្លិនឆ្លងគ្នារវាងផ្នែកកក និងផ្នែកក្លាស្សេ។ ជាពិសេស ទូទឹកកក Twin Cooling មានមុខងារ Smart Conversion ដែលអាចប្តូរពីផ្នែកកកទៅជាផ្នែកក្លាស្សេ ឬលោកអ្នកអាចបិទផ្នែកណាមួយក៏បាន ដែលអាចជួយសន្សំសំចៃភ្លើង នៅពេលដែលអ្នកមិនសូវនៅផ្ទះ៕