(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឲ្យប្រធានមន្ទីរអប់រំគ្រប់រាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយ ឲ្យអ្នកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១២ រួសរាន់ ទទួលយកសញ្ញាបត្រ ចាប់ពីពេលនេះតទៅ នៅនាយកដ្ឋានកិច្ចការប្រឡង។ នេះបើតាមលិខិតរបស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ផ្ញើជូនលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។

ក្រសួងអប់រំ បានបញ្ជាក់ថា «សូមលោកប្រធាន រួសរាន់ចាត់តាំងតំណាង ឲ្យមកទទួលសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០១២ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីពេលនេះតទៅ ដើម្បីយកទៅចែកជូនបេក្ខជន ដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ»

ខាងក្រោមនេះ ជាលិខិតរបស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន៖