(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នឹងមានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តថ្មីសំបូរព្រៃគុក ឆ្នាំ២០១៨» លើកទី៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ខែមេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ នៅតំបន់ប្រាសាទសំបូរព្រៃគុក អតីតរាជធានី ឥសានបុរៈដ៏ចំណាស់ និងជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានឲ្យដឹងថា ខេត្តកំពង់ធំនឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តថ្មីសំបូរព្រៃគុក ឆ្នាំ២០១៨» លើកទី៤ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងឈានចូលដល់ ក្នុងពេលឆាប់ៗ ខាងមុខនេះ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តថ្មីសំបូរព្រៃគុក ឆ្នាំ២០១៨» របស់រដ្ឋបាលខេត្តកំពង់ធំ៖