(ភ្នំពេញ)៖ ក្រុមអាណាចក្របៃតងបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ដ៏ធំប្រចាំកម្ពុជា Tiger Street Football Festival 2018 បន្ទាប់ពីបានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។

ក្រោយលទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឃើញថា 3G FC បានចាញ់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផល ០-១ ខណៈក្រុមយុវជនទួលតាឯក មកពីខេត្តបាត់ដំបងបានចាញ់ក្រុម អាណាចក្របៃតង ដោយលទ្ធផល ២-៣។

ទីបំផុត ក្រុម 3G FC ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមលេខ៤ យុវជនទួលតាឯកដោយលទ្ធផលចាស់ដៃ ៤-០។ ក្រុមខ្លាំងប្រចាំរាជធានីភ្នំពេញ អាណាចក្របៃតង ទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីយកឈ្នះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផលតឹងតែង ២-១។

ចំពោះរង្វាន់ជើងឯកទូទាំងប្រទេស ក្រុមលេខ១៖ អាណាចក្របៃតង ទទួលបានពាន១ មេដាយមាស និងរង្វាន់ ១៥ ០០០ ដុល្លារអាមេរិក, ក្រុមលេខ២៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ទទួលមេដាយប្រាក់ និងរង្វាន់ ៥,០០០ ដុល្លារអាមេរិក។ ក្រុមលេខ៣៖ 3G FC ទទួលមេដាយសំរឹទ្ធ និងរង្វាន់ ២ ៥០០ ដុល្លារអាមេរិក។ ក្រុមលេខ៤៖ យុវជនទួលតាឯក ទទួលបានរង្វាន់១,០០០ ដុល្លារអាមេរិក។

ពិធីប្រគល់រង្វាន់ បានប្រារព្ធធ្វើឡើងក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអតីតកំពូលតារាបាល់ទាត់លំដាប់ពិភពលោក Ryan Giggs ជាទូតសុឆន្ទៈប្រចាំម៉ាកសញ្ញាស្រាបៀរថៃហ្គ័រ និងតំណាងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ព្រមទាំងអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ៕

សូមពិសាដោយការទទួលខុសត្រូវ!!