(ភ្នំពេញ)៖ ក្រុមហ៊ុន ​SCG ជាក្រុមហ៊ុនឈានមុខគេ ប្រចាំនៅតំបន់អាស៊ាន បានចាប់ផ្តើមដាក់ចេញនូវផលិតផលស៊ីម៉ង់ត៍ ប្រកបដោយភាពច្នៃប្រឌិតដ៏ថ្មីស្រឡាង «K Cement Super Plastering» ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។ «K Cement Super Plastering» គឺជាស៊ីម៉ងត៍ដំបូងគេបង្អស់ ដែលទម្ងន់ត្រឹមតែ ៤០ គីឡូក្រាមប៉ុណ្ណោះ។ ជាមួយនឹងកម្រិតដង់ស៊ីតេ ខ្ពស់ជាងស៊ីម៉ងត៍ធម្មតា ស៊ីម៉ងត៍បែបថ្មី និងទំនើបនេះ នឹងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្នុងការសន្សំសំចៃលើការចំណាយ និងធ្វើឲ្យដំណើរការកាន់តែល្អប្រសើរជាងមុន។

ប្រទេសកម្ពុជា គឺជាតារាកំពុងរះនៅក្នុងទ្វីបអាស៊ី ដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់​ ក្នុងរង្វង់ ៧ ភាគរយក្នុងរយៈពេលជាង ៣ ទសវត្សរ៍មកហើយ ដោយមានការគាំទ្រ ពីវិស័យសំណង់និងអចលនទ្រព្យ។ ជាមួយនឹងបទពិសោធន៍ដ៏វិសេសវិសាល ពោរពេញដោយមហិច្ឆតា និងជំនាញខ្ពស់ ក្រុមហ៊ុន SCG តែងតែផ្តោតលើការស្វែងរក ការច្នៃប្រឌិតថ្មីៗ ជាមួយនិងការប្តេជ្ញាចិត្ត​របស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជននូវផលិតផល ដែលមានគុណភាពខ្ពស់ ដែលជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូរទីផ្សារ យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

សម្រាប់ការដាក់បង្ហាញនូវផលិតផល «K Cenment Super Plastering» នៅក្នុងទីផ្សារកម្ពុជា គឺជាប្រភេទផលិតផល​ច្នៃប្រឌិត ​ដ៏ថ្មីមួយ នៅក្នុងទីផ្សារ ដែលផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍ និងការសន្សំប្រាក់កាន់តែច្រើន និងមានលក្ខណៈពិសេសៗជាច្រើនដូជា សម្រាប់ស៊ីម៉ង់ត៍ «Super K Cement Plastering» ចំនួន ១ តោនអាចបូកចំណេញ ២៥ ភាគរយច្រើនជាងស៊ីម៉ងត៍បូកធម្មតា ដោយមិនមានស្នាមប្រឡាក់ មានភាពងាយស្រួលបូក មានស្រទាប់ល្អរលោង បាវវេចខ្ចប់ត្រឹមទម្ងន់ ៤០ គីឡូ ស៊ីម៉ង់សម្រាប់បូកលាយជាមួយឥដ្ឋ និងជញ្ជាំង ទាំងសម្រាប់ជញ្ជាំងឥដ្ឋរឹង និងឥដ្ឋប្រហោង មានការវេចខ្ចប់ ជាមួយបាវប្លាស្ទិក ដែលធន់នឹងការសឹករេចរឹល និងការការពារសំណើម ជាអតិបរមាដែលអាចរក្សាគុណភាពស៊ីម៉ង់ត៍ បានល្អ។

លោក Somwang Manpimonchai នាយកក្រុមហ៊ុន SCG ប្រចាំនៅកម្ពុជាបានថ្លែងថា «ក្រុមហ៊ុន SCG នៅតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍសម្ភារៈអាគារថ្មីៗ។ សព្វថ្ងៃនេះ យើងកំពុងផ្តល់ជូននូវផលិតផលថ្មី ដើម្បីផ្តល់នូវផលិតផលល្អ​ៗ ដល់អតិថិជនរបស់យើង។ ​ស៊ីម៉ងត៍ K​ Cement Super Plastering​ គឺស៊ីម៉ងត៍ទំនើបដំបូង គេបង្អស់សម្រាប់ប្រទេសកម្ពុជា ដោយសារវាមានដង់ស៊ីតេ ខ្ពស់ជាងស៊ីម៉ងត៍ធម្មតា ដែលមានន័យថា ប្រភេទស៊ីម៉ងត៍នេះ គឺធ្វើឡើងដើម្បីជំនួសឲ្យការប្រើរូបមន្ត ៥០ គីឡូក្រាម ដូច្នេះអ្នកប្រើអាចធ្វើការបូក ឬការងារសំណង់ផ្សេងៗដូចគ្នាបាន ជាមួយប្រភេទវេចខ្ចប់ថ្មីគឺត្រឹមតែ ៤០ គីឡូក្រាមប៉ុណ្ណោះ»

ផលិតផលស៊ីម៉ងត៍ទំនើបនេះ អនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍ និងម្ចាស់ផ្ទះទទួលបានគុណភាពល្អដូចគ្នា ​និងមានក្នុងតម្លៃធូរថ្លៃ ហើយជាមួយគ្នានេះដែរ សម្រាប់ការវេចខ្ចប់ថ្មីនេះ គឺវាកាន់តែស្រាលដូច្នេះ ក៏មានន័យថាការងារក៏កាន់តែធូរស្រាលជាងមុន សម្រាប់អ្នកម៉ៅការសំណង់ និងមានការសន្សំសំចៃសម្រាប់ម្ចាស់ផ្ទះផងដែរ។

លោក Somw​ang បាន​បន្តទៀតថា «សម្រាប់ផលិតផលនេះ យើងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលបានការផ្តល់យោបល់ល្អៗ ពីអ្នកលក់និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលយើងបានប្រកាសផលិតផលនេះ កាលពីដើមឆ្នាំនេះ។ មិនត្រឹមតែយើងបានចាប់ផ្តើម ផលិតផលនេះទេប៉ុន្តែយើង ក៏មានរបកគំហើញថ្មីៗជាច្រើនទៀត ដែលបានគ្រោងទុកសម្រាប់ឆ្នាំនេះ រួមទាំងប្រភេទផលិតផលស៊ីម៉ងត៍ និងប្រភេទផលិតផលដំឡើង លើដំបូលអគារផងដែរ។ ផលិតផល និងសេវាកម្មទាំងនេះត្រូវបានបង្កើតឡើង តាមតម្រូវការរបស់អតិថិជន ដែលផ្តោតលើការបង្កើនស្តង់ដារ សំណង់នៅកម្ពុជា»

ក្រៅពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុន SCG យល់ថា ការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាផ្នែកមួយដ៏សំខាន់បំផុត នៃការអភិវឌ្ឍប្រទេស។ ក្រុមហ៊ុនក៏បានផ្តល់ជូន នូវសកម្មភាពផ្សេងៗនៃការទទួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុន (CSR) ទាក់ទងនឹងការអភិវឌ្ឍន៍មនុស្សដូចជា «កម្មវិធីសិក្សា របស់អ្នកម៉ៅការសំណង់» ក្នុងគោលបំណងចែករំលែកចំណេះដឹង និងជំនាញផ្នែកសាងសង់រវាងអ្នកម៉ៅការ ដោយផ្តល់ជូននូវការហ្វឹកហាត់យ៉ាងហ្មត់ចត់ ដោយមិនចាំបាច់បង់ថ្លៃសាលា។

កម្មវិធីនេះ​ គឺជាកិច្ចសហការរវាងវិទ្យាស្ថាន និងវិទ្យាស្ថានវិជ្ជាជីវៈឈានមុខគេ ដូចជាវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញកម្ពុជា​-​ថៃ (CTSDI)​។ ក្រុមហ៊ុន SCG ​យល់ច្បាស់អំពីសារៈសំខាន់ នៃការអភិវឌ្ឍន៍ធនធានមនុស្ស និងអនាគតរបស់ពួកគេ ដែលជំរុញឱ្យក្រុមហ៊ុន SCG ផ្តួចផ្តើមនិងដឹកនាំសកម្មភាពសហគមន៍ ដែលមានអត្ថប្រយោជន៍ជាច្រើនទៀត នៅជុំវិញតំបន់ផលិតកម្ម លំដាប់ពិភពលោក៕