(ភ្នំពេញ)៖ កូនក្រមុំម្នាក់រំភើបស្ទើរស្រក់ទឹកភ្នែកពីរដង ដោយសារការរៀបចំកម្មវិធីពិសេសរបស់ស្រាបៀរកម្ពុជាដោយមានការចូលរួមពីលោកអូន ក្នុងពិធីមង្គលការរបស់ខ្លូននៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ។
អ្នកស្រី ជា សុគន្ធ ដែលជាកូនក្រមុំបានបង្ហើបឲ្យដឹងថា លោកអូន គឺជាអាយដលរបស់របស់គាត់ និងស្វាមី។ អ្នកស្រីបានបន្តថា «ពេលហ្នឹង ខ្ញុំកំពុងត្រៀមបោះផ្កា ស្រាប់តែបងអូន គាត់ចេញមកច្រៀង។ ខ្ញុំរំភើបស្ទើរស្រក់ទឹកភ្នែក ព្រោះខ្ញុំមិននឹកស្មានថា ស្រាបៀរកម្ពុជារៀបចំកម្មវិធីពិសេសអញ្ជឹងសម្រាប់ថ្ងៃពិសេសរបស់ខ្ញុំអញ្ជឹងទេ ព្រោះពេលខ្ញុំទិញ អ្នកលក់គ្រាន់តែប្រាប់ថា កម្ពុជាមានកម្មវិធីបញ្ចុះតម្លៃតែប៉ុណ្ណោះ។ ក្រោយពីបងអូនច្រៀងចប់ ក្រុមហ៊ុនក៏ប្រកាសថា នឹងមានចំណងដៃ១,០០០ដុល្លារឲ្យខ្ញុំទៀត! ពេលហ្នឹង ខ្ញុំរំភើបចង់យំម្តងទៀត»។
អ្នកស្រីសុគន្ធ បានឲ្យដឹងថា អ្នកស្រីបានជាវស្រាបៀរកម្ពុជា៤៨ កេស ស្រាបៀរស្តោត Barrley Black ២០កេស និងភេសជ្ជៈអាយស៍កូឡា អាយស៍ឡេមិន និងអាយស៍សូដាជាច្រើនកេសទៀត សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់គាត់។
គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានការភ្ញាក់ផ្អើលនេះ គូស្វាមី ភរិយាត្រូវជាវស្រាបៀរកម្ពុជា មកប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨។ ក្រុមហ៊ុន នឹងជ្រើសរើសគូស្វាមីភរិយាមួយចំនួន ដើម្បីរៀបចំការភ្ញាក់ផ្អើលនេះជូន៕