Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលសាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បន្តចុះពិនិត្យគុណភាពទំនិញនៅផ្សារទឹកថ្លា រាជធានីភ្នំពេញ

14-03-2018 12:46

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សហការជាមួយ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មការផ្សារ បានចុះមកពិនិត្យគុណភាពទំនិញនៅក្នុងផ្សារទឹកថ្លា ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពេលចុះពិនិត្យនោះ ទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគចំនួន១៥គំរូ ត្រូវបានយកមកពិសោធន៍ពិនិត្យគុណភាព តាមរយៈការធ្វើវិភាគបឋមនៅនឹងកន្លែង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ជាលទ្ធផល ផលិតផលដែលពិនិត្យទាំង១៥មុខដែលរួមមាន៖ មីលឿង សណ្តែកបណ្តុះ ខ្ញីហាន់រួច ស្លឹកគ្រៃហាន់រួច ជ្រក់ច្រើនប្រភេទ ប្រហិតសាច់ត្រី គ្រឿងសមុទ្រច្រើនប្រភេទ ត្រីងៀត ត្រីប្រាសំយ៉ុង និងចាហ៊ួយខ្មៅ គឺមានអនុលោមភាព សុវត្ថិភាព ទាំងអស់ ។

ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ សាខាក៏បានចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករអ្នកលក់ដូរ ក៏ដូចជាអ្នកទិញ សូមចូលរួមទាំងអស់ គ្នាដើម្បីបង្ការ និងទប់ស្កាត់កុំឲ្យយកទំនិញគ្មានគុណភាព ឬ មានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់៕