(ស្ទឹងត្រែង)៖ គណៈប្រតិភូខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងគណៈប្រតិភូខេត្តអត្តពឺ ដឹកនាំដោយលោក ឡេត សៃយ៉ាផន អភិបាលខេត្តអត្តពឺ ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីលើកទី៤ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ។
កិច្ចប្រជុំនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ភាគីទាំង២ ក៏បានពិភាក្សាលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច រវាងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងខេត្តស្ទឹងត្រែង របស់កម្ពុជា ដែលរៀបចំឡើងនៅខេត្តអត្តពឺ៕