(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ចូលជូនសារតាំង និងសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា នៅវិមានព្រឹទ្ធសភា។
សូមបញ្ជាក់ថា លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី មកជំនួសតំណែងលោក អ៉ីលហាន កេម៉ាល់ តាគ (H.E.Mr. ILHAN Kemal Tug) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគី ដែលត្រូវបានចប់អាណត្តិការងារនៅកម្ពុជា ក្នុងរយៈពេលបេសកកម្មការទូត៤ឆ្នាំនៅកម្ពុជា៕