(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារថ្មី ចំនួន៣អគារ លើផ្ទៃដី ៣,៩២៤ ម៉ែត្រក្រឡា នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ពិធីនេះ ក៏មានការចូលរួមពី លោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំ នៅកម្ពុជា, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រតិភូអមដំណើរ សមាជិកសភា សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មន្ទីរស្ថាប័នរដ្ឋ មន្រ្តីរាជការមន្ទីរសុខាភិបាលខេត្ត កងកម្លាំង យុវជន សិស្សនិស្សិត ប្រជាពលរដ្ឋជាច្រើនរូបទៀត។
អគារទាំង៣ រួមមាន អគារទី១៖ មាន៥ជាន់ មានទំហំ១២ម៉ែត្រ គុណ ៨.៨ម៉ែត្រ, អគារទី២៖ មាន១ជាន់ ផ្ទាល់ដីទំហំ ៣៨ម៉ែត្រ គុណ១៥ម៉ែត្រ និងអគារទី៣ មាន២ជាន់ ទំហំ៧៨ម៉ែត្រ គុណ១៥ម៉ែត្រ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាជំនួយឥតសំណង របស់ប្រទេសជប៉ុន តាមរយៈអង្គការ JICA ចំណាយទឹកប្រាក់១៤លាន ៥៣ម៉ឺនដុល្លារអាមេរិក៕