Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមពាក់ខ្សែក្រវ៉ាតសុវត្ថិភាពគ្រប់ពេលបើកបរ! ស្លាប់៥នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែមីនា​ម្សិលមិញ

14-03-2018 06:36

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល៦នាក់ និងរបួសធ្ងន់៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង, រថយន្ដតូច៣គ្រឿង, រថយន្ដធុនធំ១គ្រឿង, យានផ្សេងៗ២គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, ប្រជែង, មិនគោរពសិទ្ធិ, ស្រវឹង។

សូមបញ្ជាក់ថារយៈ១៣ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន១២២លើក បណ្ដាលឲ្យមនុស្សស្លាប់​ចំនួន៧៨នាក់ រងរបួសស្រាលចំនួន២០៧នាក់ និងរបួសធ្ងន់ចំនួន១១២នាក់៕