(កណ្តាល)៖ ក្នុងរយៈពេល៣ថ្ងៃនេះ ពោលចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមចោរប្លន់ កាច់ក និងលួចម៉ូតូមួយសំបុកធំ​ ស្ថិតនៅខេត្តកណ្តាល (ដើមទីនៃការប្រព្រឹត្តបទល្មើស) ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាល បើកប្រតិបត្តិការយ៉ាងក្តៅគគុក ដោយធ្វើការចាប់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ជាពិសេសនោះ គឺកម្លាំងនគរបាលបានរកឃើញ ហើយចូលទៅបង្ក្រាបទីតាំងទទួលបញ្ចាំនៅទីរួមខេត្តកំពង់ស្ពឺ ចំនួន៥កន្លែងធំៗផងដែរ។

ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ កាច់ក និងលួចម៉ូតូទាំង១២នាក់ខាងលើនេះ បានធ្វើឡើងក្រោមកិច្ចសហការវាងកម្លាំងនគរបាលខេត្តកណ្តាល (ម្ចាស់ករណី) កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង កំពងស្ពឺ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល លោក ឯក ស៊ុនរស្មី។

ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ បានបង្ហាញរបាយការណ៍លម្អិត នៃប្រតិបត្តិការចុះទៅបង្ក្រាបយ៉ាងដូច្នេះថា៖

រយ:ពេល០៣ថ្ងៃ នគរបាលព្រហ្មទណ្ឌធ្ងន់ និងស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំង ទទួលផលចោរកម្មចំនួន០៥កន្លែង នៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង ព្រមទាំងឃាត់មុខសញ្ញាទទួលផលចោរកម្មបាន៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន១២នាក់។
 
កិច្ចប្រតិបត្តិការនេះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងលោកឧ.ត្រី រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាល និងមានកិច្ចសហការ ពីស្នងការដ្ឋាននគរបាលកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌផងដែរ។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង និងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានវៃបង្ក្រាបបាន ករណីលួចមានស្ថានទម្ងន់ (ធាក់វាយប្លន់យកម៉ូតូ)៖

ករណីទី១៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២១៖៣០នាទី នៅចំណុចដីភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។ ជនរគ្រោះឈ្មោះ ឈៀង ប៉េងសៀន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ, ឈ្មោះ សឿន សម្ភស្ស ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកសិករ អ្នកទាំង០២ ប្តីនិងប្រពន្ធរស់នៅ ភូមិក្រាំងធ្មៃ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង។

សម្ភារបាត់បង់ម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅសេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខកណ្តាល1Y-5246។

ករណីទី២៖ កើតហេតុថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១៖១៥នាទី នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ជនរងគ្រោះ ឈ្មោះអ៊ុ សោភា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិហនុម៉ាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ សម្ភារបាត់បង់ម៉ូតូ១គ្រឿងម៉ាកស៊ុយសូគីឡេត ពណ៌ក្រហមលាយសស៊េរីឆ្នាំ២០១៨ គ្មានស្លាក
លេខ (មានសំបុត្រពន្ធ)

ករណីទី៣៖ កើតហេតុថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១៖៣០នាទី នៅចំណុចលើកផ្លូវជាតិលេខ២ ដីភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះ
ឈ្មោះ ង៉ែត ម៉ូលីណា ហៅលីន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាលមុខរបរនៅផ្ទះ។ សម្ភារបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកស៊ូម័រពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1GB-1570
 
ករណីទី៤៖ កើតហេតុនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២៣៖១០នាទីនៅចំណុចលើផ្លូវជាតិលេខ២ដី ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាល។ ជនរងគ្រោះ០១នាក់ឈ្មោះវ៉ន សារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ ជាងផ្សារដែក។ សម្ភារបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកសេ១២៤ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខឧត្តមានជ័យ1C-6117 ។

ជនសង្ស័យ០៦នាក់រួមមាន៖ ទី១៖ ឈ្មោះនឹម គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ ទី២៖ ឈ្មោះ អ៊ិត ច័ន្ទមន្នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ ទី៣៖ ឈ្មោះ សៀក លីថុង ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ ទី៤៖ ឈ្នោះ ម៉ូត ថៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ ទី៥៖ ឈ្មោះជា សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរពុំពិតប្រាកដ អ្នកទាំង៣ រស់នៅភូមិស្ពានថ្ម សង្កាត់ស្ពាន
ថ្ម ខណ្ឌដង្កោ និងទី៦៖ ឈ្មោះ លិត ស៊ីផា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ មុខរបរពុំពិតប្រាកដ។

វត្ថុតាងចាប់យក៖ ផ្លាកលេខម៉ូតូ៣ ( ភ្នំពេញ1GS-2799) (ភ្នំពេញ1GI-2551) (ឧ.មានជ័យ1C-6117), ទូរស័ព្ទដៃម៉ាក iPhone5 ចំនួន០២គ្រឿង, ម៉ូតូចំនួន០៤គ្រឿង។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុកម្លាំងជំនាញ និងប៉ុស្ដិ៍បានចេញល្បាតនៅតាមគោលដៅងាយរងគ្រោះនៅវេលាម៉ោ១៩៖៣០នាទីទទួលព័ត៌មានពីខាងឃុំក្រាំងឆ្នង់ ស្រុកបាទី ថាមានករណីធាក់ផ្ដួល និងវាយយកម៉ូតូនៅចំណុច ពីខាងត្បូងស្ពានកំពង់កោ ដីខាងស្រុកបាទី ខេត្តតាកែវ ហើយទំនាក់ទំនងគ្នារវាងស្រុកបាទី និងស្រុកកណ្ដាលស្ទឹងបានល្អកម្លាំង ខាងស្រុកកណ្ដាលស្ទឹង បានធ្វើការឃាត់ខ្លួនមនុស្ស ដែលជាជនសង្ស័យបានចំនួន០៥នាក់ និងម៉ូតូ០២គ្រឿង យកមកសាកសួរនៅអធិការដ្ឋាន។

ក្នុងនោះ ជាមុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពធាក់ផ្ដួល និងវាយយកម៉ូតូរបស់ជនរងគ្រោះ នៅចំណុចខាងលើកន្លងមក និងកន្លែងផ្សេងៗទៀត។ ករណីនេះយោងទៅតាមចម្លើយរបស់ ជនសង្ស័យកម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវតាមចាប់បក្ខពួក បានម្នាក់ទៀត និងបានធ្វើការដកហូត ចាប់យកម៉ូតូបានចំនួន០២គ្រឿងទៀត យកមកអធិការដ្ឋានស្រុកកណ្ដាលស្ទឹង។

កម្លាំងក៏បន្តតាមនីតិវិធីពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវ រុករកបក្ខពួក និងសម្បុកលាក់ទុកម៉ូតូ (ឡទិញរបស់ចោរ) ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ តាមបញ្ជាលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី  បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខេត្តកណ្ដាល សហការជាមួយសមត្ថកិច្ចនគរបាលខេត្ដកំពង់ស្ពឺ ចុះឆែកឆេរទីតាំងទទួលផកចោរកម្ម និងកែច្នៃម៉ូតូចំនួន០៥គោលដៅរួមមាន៖

ទី១៖ ទីតាំងផ្ទះឈ្មោះ ហេង ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន(ពីរផ្ទះ)។ វត្ថុតាងចាប់យករួមមាន៖
 -ម៉ូតូម៉ាកហុងដា C125 សេរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1DD-8736 អត់ក្បាំង អត់កុងទ័រ អត់កញ្ចក់
 -ស្លាកលេខម៉ូតូចំនួន ៤៣បន្ទះ
 -រៀនកណ្ដាលចំនួន ១១
 -កញ្ចក់ម៉ូតូមើលក្រោយចំនួន ០៧គូរ
 -សោម៉ូតូចំនួន ៧០
 -កន្រ្តក់ម៉ូតូចំនួន ០២
 -ចង្កៀងឡាន០២ ស្រោមចង្កៀងមើលក្រោយ០១, មួកការពារ០១, ស្លាកលេខឡាន០១, ដង្កាប់, ដែកឆាប, ទួរណឺវិស, ម៉ាលេត, កូនសោរ, ដែកគាស់, កន្រ្តៃ,កន្រ្តកមុខម៉ូតូ, ទូរស័ព្ទណូគារ N ចុចពិល ០១,កាបូបដៃពណ៌ខ្មៅ ០១។

ទី២៖ ទីតាំងផ្ទះ ឌី បណ្ដូល (ម្តាយរបស់ឈ្មោះ ហេង ភក្តី)
 -ស្លាកលេខម៉ូតូ ចំនួន ១៦ ស្លាក (ខ.ម) ០១
 -ទួរណឺវិស, ម៉ាឡេត, កូនសោរ,ដែកឆាប,កន្រ្តៃ ផ្សេងៗទៀត។ ស្លាកលេខមួយចំនួនទៀត ត្រូវបានឈ្មោះ ហេង ភក្តី បោះចោលទៅក្នុងទឹកស្រះ ដែលមានជំរៅជ្រៅ មិនអាចរាវរកឃើញ ថ្ងៃក្រោយសមត្ថកិច្ចនឹងឆែកឆេរបន្តទៀត។

ទី៣៖ ទីតាំង ផ្ទះរបស់ឈ្មោះ ហ៊ុន គន្ធា នឹងការចូលរួមពីឪពុកក្មេកឈ្មោះ យិន ហ៊ីម ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិ បូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
+វត្ថុតាងចាប់យក រួមមាន៖
 -ស្លាកលេខឡាន ០២ បន្ទះ លេខៈ ភ្នំពេញ 2F-9660
 -កាតគ្រីម៉ូតូ ចំនួន ០៧  សន្លឹក
 -អត្តសញ្ញាណបណ្ណ ជនជាតិខ្មែរ ចំនួន ០៤សន្លឹក។ ដំណើការឆែកឆេរផ្ទះខាងលើនេះ អវត្តមានមេភូមិ និងមេឃុំ (បានអញ្ជើញហើយ តែមិនបានចូលរួមដែរ) មានទីលំនៅភូមិបូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ទីតាំងខាងលើនេះប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺធ្វើការគ្រប់គ្រងបន្ត។

ទី៤៖ ទីតាំងផ្ទះឈ្មោះ ពេជ្រ កង ភេទស្រី
  + វត្ថុតាងចាប់យក រួមមាន ៖
 - ស្លាកលេខម៉ូតូចំនួន ០១សន្លឹក (ភ្នំពេញ 1AD-4382)
 - កន្រ្តកម៉ូតូចំនួន ០២
 - កញ្ចក់ម៉ូតូ (A R M) ពណ៌ខ្មៅចំនួន  ០១
- អាវម៉ាក (A R M)  ពណ៌ខ្មៅចំនួន ០១
- មួកសុវត្ថិភាព ចំនួន ០២ (ពណ៌សចំនួន០១, ពណ៌ខ្មៅចំនួន០១)
- រណាអាដែកចំនួន ០១
- សន្ទះគំរបសាំងម៉ូតូម៉ាក ស៊ូមើអ៊ិច ចំនួន០១
ក្រៅពីនោះសមត្ថកិច្ចមិនបានដកហូតអ្វីទេ ។

ទី៥៖ ទីតាំងផ្ទះជួល ឈ្មោះ ហេង រតនា អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ ហ៊ុន គន្ធា អនុញ្ញាតឲ្យសមត្ថកិច្ចកាត់សោទីតាំងផ្ទះលក់ម៉ូតូ នៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  (ទីតាំងជួលមិនស្គាល់ឈ្មោះម្ចាស់ផ្ទះ)។ ទីតាំងនេះមានម៉ូតូ៤៥គ្រឿង មានស្លាកលេខ និងប័ណ្ណសម្គាល់ចំនួន៣៧គ្រឿង។
 + វត្ថុតាងចាប់យក រួមមាន៖
 -ម៉ូតូចំនួន០៨គ្រឿង ទីតាំងនេះប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺគ្រប់គ្រង)៕