(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, លោក ពោជ លីគឹមហ៊ុន, កញ្ញា កុសល ជីឡាង៖

*  ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតជោ ហ៊ុន សែន៖ យើងឈឺចាប់ណាស់ ដែលអាមេរិកទម្លាក់គ្រាប់បែកសម្លាប់យើងហើយ ថែមទាំងទារបំណុលថ្លៃគ្រាប់បែកទៀត, ខ្មែរត្រូវជាធ្វើជាម្ចាស់ លើជោគវាសនារបស់ខ្មែរ  
២៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រតិបត្តិការកាត់ទ្រុងរថយន្តមិនរាថយទេ ហើយយានដ្ឋានបន្តកែច្នៃ តទ្រុងរថយន្តខុសច្បាប់ត្រូវបិទចោល
៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តាំងឡើងកាន់តំណែងជិត៤០ឆ្នាំមកនេះ កម្ពុជាមិនដែលប្រើប្រាស់ជំនួយ ឬហិរញ្ញប្បទានបរទេស យកមកបើកប្រាក់ខែឱ្យមន្រ្តីរាជការទេ 
៤៖ សម្តេចតេជោ ហ៊ុន សែន៖ គ្រប់គម្រោងជំនួយរបស់ជប៉ុនដល់កម្ពុជា ភារកិច្ចរបស់ខ្ញុំបានត្រឹមកាត់ខ្សែបូរសម្ពោធប៉ុណ្ណោះ  
៥៖ នាយករដ្ឋមន្រ្តីកម្ពុជា៖ សាកលវិទ្យាល័យអូហាយ៉ូរបស់អាមេរិក ស្នើសុំវីដេអូឯកសារសំខាន់របស់កម្ពុជា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» តម្កល់ទុកជាឯកសារ 
៥៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលី៖ ព័ត៌មានបំពុលដែលផ្សព្វផ្សាយថា រដ្ឋាភិបាលអូស្ត្រាលី មិនស្វាគមន៍សម្តេចតេជោ ហ៊ុន សែន គឺជាព័ត៌មានមិនពិត
៧៖ កូនស្រីលោក ស៊ុយ សារ៉េត ដែលបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវគេវាយឲ្យរបួសធ្ងន់ ដាក់ពាក្យប្ដឹងទារសំណងជំងឺចិត្តពីក្រុមជនបង្ក ៣០ម៉ឺនដុល្លារ 
៨៖ តុលាការខេត្តក្រចេះ ដោះលែងមនុស្សទាំង៨នាក់ ដែលត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីផ្ទុះហិង្សាជាមួយសមត្ថកិច្ច នៅស្រុកស្នួល 
៩៖ អ្នកនាំពាក្យស្នើ UN បង្កើតស្នាក់ការផ្ទាល់ខ្លួននៅ គ.ជ.ប ដើម្បីសង្កេតដំណើរការបោះឆ្នោតថ្នាក់ជាតិ ចៀសវាងមន្ទិលសង្ស័យ 
១០៖ ចោរប្លន់នៅផ្លូវទំនប់កប់ស្រូវទាំង៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានអស់ហើយ
១១៖ អ្នកវិភាគ៖ សម រង្ស៊ី វ័ណ្ឌកនឹងសំណុំរឿងក្បត់ជាតិ
 
* ព័ត៌មានអន្តរជាតិ ( International News)
១៖ មហាយក្សចិនបង្ហាញ «សេចក្តីព្រាងនៃកំណែទម្រង់ស៊ីជម្រៅ» ដែលស្ថាប័នរដ្ឋធំៗនឹងត្រូវបង្កើតថ្មី, បញ្ចូលគ្នា និងកែប្រែបន្ថែមមុខងារ! 
២៖ ក្រុមហ៊ុនសិង្ហបុរីចំនួនពីរ «លួចបញ្ជូនផលិតផលប្រណិតៗឲ្យកូរ៉េខាងជើង» រំលោភលើទណ្ឌកម្ម UN 
៣៖ នាយករដ្ឋមន្ត្រីជប៉ុន បង្ហាញបំណងចង់ដោះស្រាយបញ្ហាចាប់ជម្រិត ជាមួយកូរ៉េខាងជើង! 
៤៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ដើរប្រាប់បណ្តាប្រទេសអាហ្វ្រិក ឲ្យប្រយ័ត្ននយោបាយចិន ហើយរឿងនេះកំពុងបង្កកំហឹងជាខ្លាំង ដល់ទីក្រុងប៉េកាំង! 
៥៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis សុខៗស្រាប់តែលេចមុខនៅអាហ្វហ្គានីស្ថាន ដែលជាទស្សនកិច្ចសម្ងាត់! 
៦៖ ក្រុមស៊ើបអង្កេតនៃបក្សសាធារណរដ្ឋ៖ គ្មានការឃុបឃិតគ្នារវាង ត្រាំ និង ពូទីន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ២០១៦ នោះឡើយ! 
៧៖ ទីក្រុងព្យុងយ៉ាងព្រមានខ្លាំងៗ ទៅលោកខាងលិច៖ «កុំយកសិទ្ធិមនុស្សធ្វើឈ្នាន់ ដើម្បីបំផ្លិចបំផ្លាញឯករាជ្យភាព នៃប្រទេសដទៃ...» ។​