(ភ្នំពេញ)៖ ដំណឹងច្បាស់ការណ៍មួយបានឲ្យដឹងពីដំណាងក្រុមហ៊ុនស្រាបៀរ GANZBERG បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី១ ខែមេសាខាងមុខនេះ នឹងមានការរៀបចំកម្មវិធីមួយឈ្មោះថា GANZBERG UBER BUS ដោយធ្វើការចែកសំបុត្រឡានក្រុង ដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានបំណងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ។ ដំណឹងដ៏ពិសេសនេះ ពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត។

តាមការបញ្ជាក់របស់ក្រុមហ៊ុន បានឲ្យដឹងបន្ថែមទៀតថា សំបុត្រឡានក្រុងនឹងធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាវេលាម៉ោង៨ព្រឹក ថ្ងៃទី១ មេសា ឆ្នាំ២០១៨ នៅកោះពេជ្រ រហូតដល់អស់សំបុត្រ ហើយចំពោះថ្ងៃចេញដំណើរគឺនៅថ្ងៃទី១២ ខែមេសា វេលាម៉ោង៨ព្រឹកតទៅ។ ឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ប៉ោយប៉ែត ព្រះវិហារ ស្រុកស្រអែម ស្រុកអន្លង់វែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ស្រុកឆ្លូង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

សម្រាប់ព័ត៌មានលំអិតនិងលក្ខខណ្ឌផ្សេងៗ ក្នុងការទទួលបានសំបុត្រឡានក្រុងដោយឥតគិតថ្លៃនោះ ក្រុមការងារយើងខ្ញុំនឹងធ្វើការជូនដំណឹង ជាបន្តទៀតនៅពេលឆាបៗ ខាងមុខនេះ។

គួររំលឹកផងដែរថា នេះជាលើកទី២ហើយដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការចែកសំបុត្រឡានក្រុងជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៕