(ភ្នំពេញ)៖ រាសីរបស់ទណ្ឌិត សម រង្ស៊ី កាន់តែលិចខ្លាំងហៅមិនឮហើយនៅពេលនេះព្រោះ អស់លក្ខណ៍! អស់ពីរឿងមួយចេញរឿងមួយទៀតដោយសារតែទង្វើក្បត់ជាតិរបស់ ខ្លួន! សម រង្ស៊ី ជាប់ជនក្បត់ជាតិពីការញុះញង់បំបែកបំបាក់ជាតិ បំផ្លាញសន្តិភាពនិង ស្ថិរភាពនយោបាយតាមរយៈផែនការធ្វើបដិវត្តន៍ពណ៌មកការបង្កើតព័ត៌មានមិនពិត ញុះញង់បង្កចលាចលសង្គម និងចុងក្រោយនេះកំពុងវ៉ល់នឹងអំពើក្បត់ជាតិខ្លួនកាត់ខេត្តខ្មែរ ៤ ឱ្យក្រុមវៀតណាមសេរី! ចុងក្រោយនេះបានលេចធ្លាយនូវរូបភាពដែល សម រង្ស៊ី បានលួចទៅចរចាជាសម្ងាត់ជាមួយថ្នាក់ដឹកនាំវៀតណាម នៅអំឡុងឆ្នាំ ២០០៣ និង ២០០៤ ក្នុងនាមពេលនោះសម រង្ស៊ី គឺជាប្រធានគណបក្សប្រឆាំងនៅ កម្ពុជា។ កិច្ចសន្យាជាច្រើនបានធ្វើជាសម្ងាត់ជាមួយវៀតណាមសេរីផង និងជាមួយអតីតថ្នាក់ដឹកនាំវៀតណាមផង។ តើទង្វើនេះជាទង្វើអ្វីឱ្យពិតប្រាកដ?
១៖ ម៉ុងតាញ៉ា គឺជនជាតិដើមភាគតិចដែលបានរស់នៅនៅតំបន់ភ្នំភាគឥសានកម្ពុជា និងខេត្តពីររបស់វៀតណាម មុន ពេលខ្មែរ និងវៀតណាមកាន់កាប់លើដែនដីទាំងនេះ។ ប៉ុន្តែបច្ចុប្បន្នស្ថិតក្រោមការដឹកនាំគ្រប់គ្រងរបស់ប្រទេសវៀតណាម គឺជាជនជាដើមភាគតិចរបស់វៀតណាម និងមានសញ្ជាតិវៀតណាម ហើយបើរស់នៅក្នុងប្រទេសកម្ពុជា គឺជាជនជាតិដើមភាគតិចរបស់កម្ពុជា និងមានសញ្ជាតិខ្មែរ។ ជនជាតិដើមភាគតិចទាំងអស់ដែលរស់នៅលើដីខ្មែរ គឺត្រូវបានទទួលស្គាល់ថា ជាខ្មែរដែលមានសិទ្ធិដូចខ្មែរដទៃទៀត មិនត្រឹមតែមានសញ្ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសិទ្ធិនយោបាយពេញលេញ ព្រមទាំងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតតាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទៀតផង។ ដូច្នេះបើពួកគេជាជនជាតិខ្មែរដូច រង្ស៊ី និងក្រុមគូកនបានអះអាង គេមិនចាំបាច់ធ្វើកិច្ចព្រមព្រៀងឡើយ និងមិនត្រូវដាក់ទងជាតិរៀងៗខ្លួន នោះទេ។
២៖ តើជនជាតិម៉ុងតាញ៉ាដែលបានចុះកិច្ចព្រមព្រៀងជាមួយ សម រង្ស៊ី ជានរណា? ជនជាតិដើមម៉ុងតាញ៉ាវៀតណាម ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ សម រង្សី ហើយសម រង្ស៊ី សន្យាកាត់ដី ៤ ខេត្តឱ្យពេលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតនោះ គឺជាចលនានយោបាយមួយ ដែលជាចលនាវៀតណាមសេរី និងទាមទារផ្តាច់ទឹកដី បង្កើតជាតំបន់ស្វ័យតខ្លួនឯង ដោយទាមទារយកខេត្តបួនរបស់ខ្មែរនៅភាគឥសាន (ខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ) និងខេត្តពីររបស់វៀតណាម មកគ្រប់គ្រង់ ដើម្បីបង្កើតជារដ្ឋឯករាជ្យមួយ។ ដូច្នេះ កិច្ចព្រមព្រៀងនយោបាយដែល សម រង្ស៊ី បានចុះហត្ថលេខាជាមួយម៉ុងតាញ៉ាវៀតណាម គឺបំផ្លាញអធិបតេយ្យកម្ពុជា ហើយវាជាអំពើក្បត់មាតុភូមិឯងយ៉ាងពិតប្រាកដ។ ការណ៍ដែលសម រង្ស៊ី ចុះកិច្ចព្រមព្រៀង ដោយទទួលស្គាល់ថា ម៉ុងតាញ៉ាវៀតណាម ទាំងអស់ គឺជាខ្មែរ ក្រោយគាត់បានឡើងកាន់អំណាច គឺជាអំពើខុសច្បាប់ ប្រឆាំងនឹងឆន្ទៈប្រជាជនកម្ពុជា។
ជនជាតិដើមភាគតិចទាំងអស់នៅកម្ពុជា ត្រូវបានចាត់ទុកជាពលរដ្ឋខ្មែរពេញសិទ្ធិ និងពេញច្បាប់ ដូចពលដ្ឋខ្មែរដទៃទៀត រួចអស់ហើយ ដោយពុំមានភាពចាំបាច់ខាងផ្លូវច្បាប់ ឬខាងនយោបាយ ក្នុងការចុះកិច្ចព្រមព្រៀងដើម្បីទទួលស្គាល់នោះឡើយ!
៣៖ កុក ស ដែលសម រង្ស៊ី ចុះកិច្ចព្រមព្រៀងកាត់ខេត្តខ្មែរឱ្យជាជនជាតិម៉ុងតាញ៉ាវៀតណាម មិនមែនជាខ្មែរទេ គឺជាជនបន្លំធ្វើខ្មែរ ហើយសម រង្ស៊ី និងជនក្បត់ជាតិមយយក្តាប់តូច បានជួយបិទបាំងនូវទង្វើក្បត់ជាតិនេះ! បើ កុក ស ជាជនជាតិខ្មែរ ហេតុអ្វីមិនចេះនិយាយភាសាខ្មែរ? សម រង្ស៊ី ចុះកិច្ចព្រមព្រៀងជាមួយជនជាតិម៉ុងតាញ៉ាវៀតណាម គឺជាអំពើក្បត់ជាតិត្រូវប្រឈមនឹងមុខច្បាប់ជាដាច់ខាត សម រង្ស៊ី ព្រោះចុះកិច្ចព្រមព្រៀងផ្តល់ស្វ័យភាពឱ្យជនជាតិម៉ុងតាញ៉ាវៀតណាម មិនមែនជនជាតិខ្មែរគ្រប់គ្រងខេត្តខ្មែរ ៤ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងជាអំពើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ! សម រង្ស៊ី ពិតជាក្បត់ជាតិជាន់ក្បត់ជាតិហើយ! ក្នុងការចរចាសម្ងាត់ជាមួយវៀតណាម សម រង្ស៊ី បានសន្យាបញ្ហាមួយចំនួនរឿងព្រំដែន ខ្មែរ និងជនជាតិវៀតណាមដែលរស់នៅលើទឹកដីកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ព្យាយាមដោះស្រាយជម្លោះដែលមាន នៅពេលនោះដោយសន្តិវិធី និងការពារផលប្រយោជន៍ជាតិ។ ស្បែកមុខពិតប្រាកដនៃជនដែលតែងតែដើរលាបពណ៌មេដឹកនាំកម្ពុជាថា ជាអាយ៉ងវៀតណាម កាត់ដីឱ្យវៀតណាម ទីបំផុតត្រូវបានបកអាក្រាត ហើយតាមពិតគឺអ្នកដែលតែងតែចោទលាបពណ៌គេសោះដែលជាជនក្បត់ជាតិ កាត់ដីឱ្យជនបរទេស និងចរចាសម្ងាត់បំផ្លាញផលប្រយោជន៍ខ្មែរ។
៤៖ ចុះបើដឹងថា កុក ស មិនមែនជាខ្មែរ ហេតុអ្វីបានជា សម រង្ស៊ី និងគូកនរីករាយសប្បាយចិត្តក្នុងការចាប់ដៃសហការ? គោលបំណងធំរបស់ សម រង្ស៊ី គឺប្រមូលកម្លាំងគាំទ្រទាំង នយោបាយ និងហិរញ្ញវត្ថុ ចំណែក កុក ស គឺស្វែងរកការគាំទ្រដើម្បីបានស្វ័យភាពទឹកដី ងាយស្រួលគ្រប់គ្រង និងបំបែកខ្លួនជារដ្ឋឯករាជ្យមួយ។ នៅពេលចុះហត្ថលេខាអ្នកដែលមាន មោទនភាពជាងគេគឺ កុក ស ព្រោះតាមរយៈកិច្ច ព្រមព្រៀងនេះ គោលដៅរបស់ខ្លួនដែលទាមទារបំបែកទឹកដី និងមានស្វ័យភាពគ្រប់គ្រងដោយខ្លួនឯងក្នុងនាម ជារដ្ឋមួយនឹងអាចទទួល បានជោគជ័យ ពេលដែលគណបក្សគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត។
អ្វីដែលសម រង្ស៊ី រំពឹងពី កុក ស? គឺការគាំទ្រផ្នែកនយោបាយពីបរទេសនៅពីក្រោយ វៀតណាមសេរី កុក ស នេះហើយ និងការទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមចលនាវៀតណាមសេរី កុក ស ដើម្បីមក ធ្វើនយោបាយបង្កព្យុះភ្លៀងនៅកម្ពុជា ស្វែងរកការឡើងកាន់កាប់អំណាច តាមផ្លូវ កាត់មិនប្រជាធិបតេយ្យ។ សម រង្ស៊ី ចុះកិច្ចព្រមព្រៀងជាមួយកុក ស នៅអំឡុងខែ មីនា ឆ្នាំ២០១៣ ប៉ុន្មានខែប៉ុណ្ណោះ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥។ ភស្តុតាងជាក់ស្តែង ក្រោយដឹងថាខ្លួនចាញ់ការបោះឆ្នោត គណបក្សសង្គ្រោះជាតិ បានញុះញង់ បញ្ឆេះកំហឹងប្រជាជនធ្វើបាតុកម្មដោយចេញពីការតវ៉ានឹង លទ្ធផលបោះឆ្នោតមកជាការអនុវត្តផែនការបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរបប និងមេដឹកនាំរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា។
តើក្រុមបក្សសង្គ្រោះជាតិបានថវិកាមកពីណាដើម្បីទ្រទ្រង់ចំណាយលើផែនការបដិវត្តន៍ពណ៌នេះ? ច្បាស់ណាស់បក្សសង្គ្រោះជាតិពេលនោះត្រូវបានគេដឹងថា បានចរាចរណ៍ថវិកាជាច្រើនលានដុល្លារដើម្បីចំណាយលើការធ្វើបាតុកម្ម ហើយមួយផ្នែកធំ ពិតជាសង្ស័យថា បានមកពីក្រុម កុក ស វៀតណាមសេរី ជអ្នកជួយដើម្បីសម្រេចគោលបំណងដូច មានចែងនៅក្នុងកិច្ចព្រមព្រៀង។
សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងផ្តល់ស្វ័យភាពឱ្យជនជាតិម៉ុងតាញ៉ាវៀតណាមគ្រប់គ្រងខេត្តខ្មែរ ៤ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងជាអំពើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ! ដើម្បីបំពេញមហិច្ឆតាអំណាច ក្រុមអ្នកនយោបាយប្រឆាំងមិនញញើតនឹងក្បត់ជាតិខ្លួនឯង ស្តាប់បង្គាប់ និងកាត់ដីឱ្យបរទេសឡើយ! សម រង្ស៊ី ប្រកាសប្រឆាំងដាច់ខាតចំពោះវៀតណាម ប៉ុន្តែបែរជាទៅលួចចរចាសម្ងាត់ ហើយសម្រួលនិងយល់ព្រមតាមសំណើវៀតណាមនូវកិច្ចការមួយចំនួននៅតាមព្រំដែន រួមនឹងសន្យាកាត់ទឹកដីឱ្យក្រុមម៉ុងតាញ៉ាវៀតណាមថែមទៀត ។ សម រង្ស៊ី ញុះញង់ឱ្យមានការប្រកាន់ពូជសាសន៍ស្អប់ខ្ពើមជនជាតិវៀតណាម ប៉ុន្តែដើម្បីជួយខ្លួនឡើងកាន់អំណាច បានចរចាសម្ងាត់ជាមួយវៀតណាម។ តើនេះជាទង្វើអ្វី? ជនក្បត់ជាតិ សម រង្ស៊ី មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ!!
ដោយ៖ ចៅចាក់ស្មុក
កំចាយមារ, ខេត្តព្រៃវែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨