(បន្ទាយមានជ័យ)៖ ដើម្បីកាត់បន្ថយការស្ទុះចរាចរណ៍ នៅក្រុងប៉ោយប៉ែត អភិបាលក្រុងប៉ោយប៉ែត្រ បានបោះជំហានលើកដំបូងទី១ ដាក់របាំងពុះចែកទ្រូងផ្លូវប្រវែង២០០ម៉ែត្រ អាចឆ្ពោះទៅ ប្រវែង៤គីឡូម៉ែត្រ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ពីចំណុចរង្វង់មូលឋានសួគ៌ប៉ោយប៉ែត ដល់ផ្សាររ៉ាភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈានឆ្ពោះដល់ផ្សារកណ្តាល ប្រមាណមាណជា៤ពាន់ម៉ែត្រ និងគម្រោងចំណាយថវិកាមិនក្រោមពី១០ម៉ឺនដុល្លារឡើយ។
លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា នេះជាគម្រោងដាក់ដុំថ្មបេតុង ចែកទ្រូងផ្លូវនេះជាទិសដៅគិតគួរបញ្ហា បញ្ហាស្ទុះចរាចរណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ នៅក្រុងប៉ោយប៉ែត។ ហេតុនេះលោកបានទិញដុំពុះទ្រូងផ្លូវចំនួន១០០ដុំ ១ដុំប្រវែង២ម៉ែត្រ សរុបស្នើនឹងប្រវែង២០០ម៉ែត្រ ពីប្រទេសថៃ តម្លៃក្នុង១ដុំ៣៦០០បាត ស្មើនឹង៤៣០,២០០រៀលឯណោះ ហើយលោកបានដឹកនាំក្រុមការងារ ចុះរៀបចំដាក់ដុំពុះទ្រូងផ្លូវដូចខាងលើតែម្តង។ ការចាប់ផ្តើមចំណុចរង្វង់មូលឋានសួគ៌ប៉ោយប៉ែត មកដល់មុខផ្សាររ៉ាន នេះជាជំហានដំបូងសិន ហើយបន្តនឹងរៀបចំដាក់រហូតដល់មុខផ្សារកណ្តាល ប្រវែងជាង៤គីឡូម៉ែត្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ថែមទៀតរួមទាំងមានដាក់បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប ជាដើម។
ជាការសង្កេតមួយរយះចុងក្រោយនេះលោក សាន ស៊ានហូ បានធ្វើសកម្មភាពខ្លាំងឡើងៗ លើបញ្ហាសណ្តាប់ធ្នាប់សាធារណៈអនាម័យ ការរៀបចំសួនច្បារ ចិញ្ចឹមផ្លូវ.. រហូតដល់បញ្ហាទាក់ទិនសំណូមពរ សេចក្តីត្រូវការ ឬការរិះគន់របស់ប្រជាពលរដ្ឋ។ ក្នុងនោះក៏ធ្វើក្នុងភូមិសាស្ត្រ តំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងប្លុកកាស៊ីណូ ផងដែរ។
លោកអភិបាលក្រុងបានបញ្ជាក់ថា សកម្មភាពនេះក៏ជួបនឹងភាពចម្រូងចម្រាស ការប្រឆាំងជំទាស់ពីក្រុមមនុស្សរបស់រដ្ឋបាលចាស់ ពីពួកអ្នកបាត់បង់ផលប្រយោជន៍ និងក្រុមមនុស្សរបស់អ្នកធំ អ្នកមាន។ ពោលគឺអភិបាលក្រុងថ្មីនេះ និងមន្ត្រីរបស់លោកបានខិតខំប្រឹងប្រែង លើការងារជាប្រយោជន៍សាធារណៈប្រយោជន៍រួមតែវាក៏រង្គាសចិត្ត និងប៉ះពាល់ខូចខាតប្រយោជន៍បុគ្គលខិលខូចមួយចំនួន។
ជាចុងក្រោយលោក សាន ស៊ានហូ បានអំពាវដល់សប្បុរសជន ក្រុមហ៊ុន ប្រជាពលរដ្ឋសូមមេត្តាចូលរួមមូលនិធិទ្រូងទ្រង់គម្រោមសាងសង់ ប្រាសាទឋានសួគ៌ប៉ោយប៉ែត និងពុះទ្រូងផ្លូវផងដែរ ។
ក្នុងនោះដែលប្រជាពលរដ្ឋបានសម្តែងការពេញចិត្តយ៉ាងខ្លាំងក្លាដែរបានថ្នាក់ដឹកនាំបានប្រគល់ភារកិច្ចដ៏សំខាន់ជូនលោកអភិបាលក្រុងប៉ោយប៉ែតថ្មីនេះ ពួកយើងទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់ ដែលសម្តេចតេជោ ហ៊ុន សែន នាយកមន្ត្រី នៃកម្ពុជា ដូចជាលោក សាន ស៊ានហូ ជាមន្ត្រីដ៏ល្អ និងជាមន្ត្រីគំរូផងដែរ ពួកគាត់ថានេះជាលើកទី១ ហើយដែលក្រុងប៉ោយប៉ែត យើងបានពុះទ្រូងផ្លូវដែលអាចបញ្ជាសការកក់ស្ទះ និងគ្រោះថ្នាក់ចរាចរណ៍យើងទាំងអស់គ្នាប្តេជ្ញាចិត្តចូលរួមថែរក្សា និងគោរពច្បាប់ចរាចណ៍ឲ្យបានខ្ចប់ខ្ចួន៕