Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យដំឡើងប្រាក់បំណាច់មុខងារយោធិន នៃកងយោធពលខេមរភូមិន្ទ ចាប់អនុវត្តន៍ពីខែមេសា តទៅ

13-03-2018 09:46

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារ យោធិន នៃកងយោធពលខេមរភូមិន្ទ ដែលការដំឡើងនេះ ចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨តទៅ។

សូមជម្រាបថា ដើម្បីគិតគូរដល់ជីវភាពរបស់បងប្អូនកងទ័ព រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា ជាការដំឡើងកម្រិតប្រាក់បៀវត្សមូលដ្ឋាន និង លើកទី២ នៅខែមេសា គឺជាការដំឡើងប្រាក់បំណាច់មុខងារ៕