(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារ ជូនមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដែលការដំឡើងនេះចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨តទៅ។

សូមជម្រាបថា ដើម្បីគិតគូរដល់ជីវភាពរបស់មន្ត្រីរាជការ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា ជាការដំឡើងកម្រិតប្រាក់បៀវត្សមូលដ្ឋាន និង លើកទី២ នៅខែមេសា គឺជាការដំឡើងប្រាក់បំណាច់មុខងារ៕