(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការន៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា វេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ។
អ្នកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជាជាថ្មីម្តងទៀត នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃ។ ទស្សនកិច្ចនេះ នឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ អំឡុងទស្សនកិច្ចនេះ លោកស្រីបានជួបជាមួយនឹង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាច្រើនផងដែរ៕