(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦១ ចំនួន៥ម៉ឺនរៀល ក្នុងមួយម្នាក់ ជូនដល់មន្រ្តីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្រ្តីនគរបាលជាតិកម្ពុជា មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ សមាជិក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ប្រធានភូមិ អនុប្រធានភូមិ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែតដែលកំពុងបម្រើការងារ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្រ្តីរាជការស៊ីវិល អតីតយោធិននៃកងយោពលខេមរភូមិន្ទ និងអតីតមន្រ្តីនគរបាលជាតិកម្ពុជា។
ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់សម្រាប់ម្នាក់ៗតែមួយកន្លែង និងមួយលើកប៉ុណ្ណោះ។