(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា និង លោក ពោជ លីគឹមហ៊ុន៖

* ព័ត៌មានជាតិ (Cambodia News)

១៖ Facebook ទម្លាយរូបភាពសម្ងាត់៖ លោក សម រង្ស៊ី លួចចរចាជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម កាលពីជាង១០ឆ្នាំមុន នៅទីក្រុងហាណូយ ដើម្បីសម្រួលយល់ព្រមតាមវៀតណាមលើរឿងព្រំដែន

២៖ ជំនួបរវាង សម រង្ស៊ី និងអតីតរដ្ឋមន្រ្តីការបរទេសវៀតណាម៖ Facebook បន្តទម្លាយថា ភាគីទាំងពីរក៏បាននិយាយ អំពីការជួយសម្រួលដល់ ពលរដ្ឋវៀតណាម ដែលរស់នៅកម្ពុជាផងដែរ!

៣៖ Facebook ទាត់ចោល​ពាក្យបណ្តឹងទណ្ឌិត សម រង្ស៊ី ដែលចង់​ឲ្យបណ្តាញ​សង្គមយក្សនេះបង្ហាញព័ត៌មានផ្ទាល់ខ្លួននៃ Facebook Page របស់នាយករដ្ឋមន្ត្រីកម្ពុជា

៤៖ នាយឧត្តមសេនីយ៍ គន់ គីម៖ សម រង្ស៊ី ជាអ្នកនយោបាយបញ្ច្រាស់ទិសនាំគ្រោះសម្រាប់ជាតិ មាត់ស្អប់យួន តែលួចចាប់ដៃយួន ​(រាយការណ៍ព័ត៌មានដោយកញ្ញា សំ ស្រីនីត​ និងអ្នកនាង កេត សត្យា, Fresh News TV)

៥៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យសមត្ថកិច្ចតាមរកអ្នកពាក់ព័ន្ធដែលវាយប៉ងសម្លាប់ អ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅម្តុំមន្ទីរពេទ្យលោកសង្ឃថ្ងៃម្សិលមិញ

៦៖ លោកបណ្ឌិត ស៊ុយ សារ៉េត ដែលត្រូវមនុស្សមួយក្រុមព្រួតវាយ និងបំផ្លាញរថយន្ដ ព្រោះខឹងបុករះអ្នកធ្វើដំណើរតាមផ្លូវ បានរួចផុតពីសេចក្ដីស្លាប់ តែបន្តព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសវៀតណាម

៧៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់៖ សមយុទ្ធ កម្ពុជា​-ចិន មិនមែនជា​ការ គំរាមដល់ប្រទេស ឬបុគ្គលណាម្នាក់នោះទេ

៨៖ សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី នៅថ្ងៃទី១៦ ខែមីនាខាងមុខនេះ

៩៖ សមាគមប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ត្រៀមខ្លួនចាំទទួលស្វាគមន៍ និងគាំទ្រ សម្តេចតេជោនៅទីក្រុងស៊ីដនី អំឡុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី

១០៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាសព្វថ្ងៃ កំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដ អ្នកវិនិយោគទុនបរទេស សម្រុកចូលមកបណ្តាក់ទុន ប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាច

១១៖ ក្រសួងមហាផ្ទៃ ប្រកាសជាផ្លូវការ អនុញ្ញាតឲ្យអង្គការ «សមធម៌កម្ពុជា» ដំណើរការនៅកម្ពុជាឡើងវិញ

* ព័ត៌មានអន្តរជាតិ ( International News)

១៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក «ត្រៀមរៀបចំសមយុទ្ធយោធានាគពីរ» ហើយនឹងបញ្ចប់នៅមុនកិច្ចសន្ទនា​ ធ្វើឡើង​ជាមួយកូរ៉េខាងជើង!

២៖ បច្ចុប្បន្ននេះ «រុស្ស៊ីកំពុងបង្កើន​ការផលិត មីស៊ីលផ្លោងកម្ទេចនាវាពិឃាត និងយន្តហោះចម្បាំង» ក្នុង​ទ្រង់ទ្រាយ​ធំតែម្តង!

៣៖ រុស្ស៊ីទទួលជោគជ័យធំ «លើការបាញ់តេស្ត មីស៊ីល-នុយក្លេអ៊ែរ Kinzhal» ដែលមានល្បឿនលឿនខ្លាំង!

៤៖ លោក ដូណាល់ ត្រាំ «កោតសរសើរសមិទ្ធផល​នានា ដែលខ្លួនលោកសម្រេចបាន ក្នុងការដឹកនាំតែ ០១ឆ្នាំ» និងត្រៀមពាក្យស្លោកថ្មី សម្រាប់ឆ្នាំ២០២០!

៥៖ ក្រុមហ៊ុនឆ្នោតធំមួយនៅ​អូស្ត្រាលី រងការចោទ​ប្រកាន់ថា បាននិងកំពុងលូកលាន់​កិច្ចការ​បោះឆ្នោត

៦៖ ប្រជាពលរដ្ឋ​គុយបា​នាំគ្នាទៅបោះឆ្នោត ដើម្បីជ្រើសតាំង​​ប្រមុខដឹកនាំ​​ប្រទេសថ្មី ដែលអាច​មិនមែនជា​ត្រកូល Castro!

៧៖ រឿងអាស្រូវផ្លូវភេទនៃមន្ត្រីក្រោមឱវាទ «កំពុងអូសប្រជាប្រិយភាព​ លោក មូន ជែអ៊ីន ឲ្យធ្លាក់ចុះគួរឲ្យកត់សម្គាល់...» ៕