(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,១២៣គ្រឿង រកឃើញល្មើសច្បាប់៤០៨គ្រឿង (ម៉ូតូ៧២ភាគរយ) អប់រំ២០៨រឿង និងផាកពិន័យ២០០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១២ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៤៦៥គ្រឿង អប់រំ១៣៨គ្រឿង និងផាកពិន័យចំនួន១៣១គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥១,៤៨៦គ្រឿង រកឃើញយានយន្តល្មើស ៥,៦៥៧ (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៣,៣៣២គ្រឿង និងផាកពិន័យ២,៣២៥គ្រឿង (ម៉ូតូ៩៧ភាគរយ)៕