(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូន សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាល ដោយបានការអនុញ្ញាតពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះឆែកឆេរ ផ្ទះជនសង្ស័យឈ្មោះ ង៉ែត សាន្ត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំខាងលើក្នុងនោះ បានឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ ប្រុស៦នាក់ និងស្រី២នាក់។
ជនសង្ស័យទាំង៨នាក់នោះរួមមាន៖
១-ឈ្មោះ ង៉ែត សាន្ត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ ឃុំខាងលើ
២-ឈ្មោះ រ៉ែន សាវ៉ាង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅដូចគ្នា
៣-ឈ្មោះ រ៉ែន ស្រីអូន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅដូចគ្នា
៤-ឈ្មោះ វ៉ន អុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៥-ឈ្មោះ អ៊ុក ដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរលាំងបែង ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
៦-ឈ្មោះ អ៊ុក ណត់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំជាមួយគ្នា
៧-ឈ្មោះ លី ប្រុស អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំជាមួយគ្នា
៨-ឈ្មោះ លៀង ពិសី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាង សម្ភារៈមួយចំនួនរួមមាន៖ ម៉ូតូ៣គ្រឿង ថ្នាំញៀនម៉ាទឹកកក២កញ្ចប់ ស្មើ១៨.0៦ក្រាម លុយ២៤ម៉ឺនរៀល ទូរស័ព្ទ៧គ្រឿង ថង់ច្រកថ្នាំ៥០ថង់ ទុយោជក់ថ្នាំ២ ដែកកេស៥ ផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសម្ភារៈទាំងអស់ ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តទៅតាមនីតិវិធី៕