(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានប្រកាសជាផ្លូវការ ដោយអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជា ដំណើរការការងាររបស់ខ្លួនឡើងវិញហើយ បន្ទាប់ពីផ្អាកសកម្មភាពអង្គការនេះ ជាបណ្តោះអាសន្ន មួយរយៈកន្លងមក។ នេះបើយោយងតាមលិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ។

ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ បានឲ្យដឹងថា ជាមួយនឹងការអនុញ្ញាតឱ្យដំណើរការនេះ អង្គការមនុស្សធម៌កម្ពុជា ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាម ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លក្ខន្តិកៈរបស់ខ្លួន ដូចតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញលិខិតផ្អាកសកម្មភាពរបស់អង្គការ «សមធម៌កម្ពុជា»​ ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា អង្គការមួយនេះ បានធ្វើសកម្មភាពមិនប្រក្រតី ផ្ទុយនឹងបទប្បញ្ញត្តិ នៃមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕

សម្រាប់ព័ត៌មានលំអិតសូមអានសេក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដូចខាងក្រោម៖