(ភ្នំពេញ)៖ ជាមួយនឹងការកើនឡើងនៃចំនួនអ្នកប្រើប្រាស់យានយន្ត នៅប្រទេសកម្ពុជា កំពុងពេញនិយមនោះ អ្នកជំនាញផ្នែក គ្រឿងបន្លាស់យានយន្ត បានសម្តែងពី ក្តីព្រួយបារម្ភ និងជំរុញឱ្យ ម្ចាស់យានយន្តទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ការប្រើប្រាស់គ្រឿងបន្លាស់យានយន្តក្លែងក្លាយមួយចំនួន ដែលនាំឱ្យប៉ះពាល់ដល់ គុណភាពយានយន្ត។
លោក Ung Sopheak ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន AUTOSERVE ជាក្រុមហ៊ុននាំចូលគ្រឿងបន្លាស់យានយន្ត មកកាន់ប្រទេសកម្ពុជា បានថ្លែងថា ការប្រើប្រាស់គ្រឿងបន្លាស់ មិនសុទ្ធល្អ ធ្វើឱ្យម្ចាស់យានយន្ត ខាតពេលវេលា ខាតប្រាក់កាស និងមិនទទួលបានផលិតផលដែលមានគុណភាពដូចបំណង ហើយផលិតក្លែងក្លាយមួយចំនួន បានបន្លំឈ្មោះ ដូចទៅនឹងផលិតផលពិតដែរ។
លោកបានបន្តថា សម្រាប់ក្រុមហ៊ុនរបស់លោក ដែលជាក្រុមហ៊ុននាំចូលផលិតផលគ្រឿងបន្លាស់ដែនសូរ (Denso) នោះ ក៏ទើបនឹងទទួលដំណឹងថា ពេលនេះ មានផលិតផល Denso ក្លែងក្លាយជាច្រើននៅលើទីផ្សារកម្ពុជា ដែលជាហេតុនាំឲ្យមានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់ក្រុមហ៊ុនដែនសូរ។ ដូច្នេះហើយបានជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនដែនសូរ ដែលបានអញ្ជើញមកពី Singapour គឺគាត់ធ្វើការណែនាំ និងផ្តាំផ្ញើរផ្ទាល់នៅដល់អតិថិជន ឲ្យបានដឹងច្បាស់ថា ប្រសិនបើអតិថិជនទាំងអស់ចង់ ធ្វើការលក់ ផលិតផលដែនសូរដែលមានគុណភាព១០០% អាចអញ្ជើញមកទិញតាមរយៈក្រុមហ៊ុនជាជាងយើងចំណាយលុយទៅទិញផលិតផល ដែលអ្នកមួយចំនួន នាំចូលនូវផលិតផលក្លែងក្លាយ វាអាចធ្វើឲ្យមានការខាតបង់នៅលុយកាក។
លោក Ung Sopheak បានបន្តថា បើយើងនិយាយពីផលិតផលដែនសូរ អតិថិជនដែលធ្លាប់ប្រើប្រាស់យានយន្ត និងការប្រើប្រាស់គ្រឿងបន្លាស់ គឺគាត់ស្គាល់ហើយយើងនិយាយឲ្យអស់ទៅយើងបើកតាមគម្របឡាន ទៅគឺយើងឃើញគ្រឿងបន្លាស់ទាំងអស់សុទ្ធតែ ម៉ាក់ដែនសូរ ជាឧទាហរណ៍ ដេម៉ារ ឌីណាម៉ូ គ្រឿងម៉ាស៊ីនត្រជាក់ ប៉ូស៊ី។ គ្រឿងបន្លាស់ទាក់ទងខាងគ្រឿងបរិក្ខា សុខភាព ភាពងាយស្រួលហើយ និងគ្រឿងបន្លាស់ទាក់ទងប្រព័ន្ធសុវត្តិភាព ដូចជាប្រព័ន្ធ ABS ប្រព័ន្ធការពាលំនឹង ទាំងនេះ សុទ្ធតែជាផលិតផលដែលក្រុមហ៊ុនដែនសូរបានផលិត។
សម្រាប់ផលិតផលដែលសូរ Original មិនមានជាបញ្ហាទេនៅក្នុងការប្រើប្រាស់ ចឹងបើយើងនិយាយជាទូទៅក្រុមហ៊ុនដែនសូរ មិនមានគោលការក្នុងការធានានោះទេ ប៉ុន្តែសម្រាប់ទីផ្សារនៅកម្ពុជាយើងមានការធានាទៅតាមប្រភេទផ្សេងៗ គ្នាដូចជាធានា ១ខែ ២ខែ ទៅ ៥ទៅ ៦ខែ។ ផលិតផល ដែនសូរ តម្លៃខ្ពស់ តែគុណភាពល្អ មានន័យថាតម្លៃ វាដើរស្រប និងគុណភាពដែលអតិថិជនអាចទទួលយកបាន។
ផលិតផលដែនសូរ ត្រូវបានផ្គត់ផ្គងឲ្យទៅក្រុមហ៊ុន ដែលផលិតឡានភាគច្រើនមានដូចជា៖ តូយូតា ហុងដា នីសាន មីស៊ុយបីស៊ី និងពពួកឡាន អឺរ៉ុបមួយចំនួន ហើយចំពោះឡានជប៉ុន គឺក្រុមហ៊ុនដែនសូរ ផ្គត់ផ្គង់ឲ្យស្ទើរតែ៩០% ទីតាំងក្រុមហ៊ុន អូតូសួយ កម្ពុជា គឺមានទីតាំងនៅរង្វង់មូល ទួលគោក៕