(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១០ ដែលមានរយៈពេល៣ថ្ងៃ នៅក្រុងព្រុយហ្សែល បានចាប់ផ្តើមហើយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ហើយកិច្ចប្រជុំនេះ នឹងបញ្ចប់នៅថ្ងៃទី១៤ មីនា។
បើតាមលោក ឌីម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចប្រជុំនៅទីក្រុងប្រុយហ្សែល ដែលជាទីស្នាក់ការកណ្តាលនៃសហគមអឺរ៉ុប គឺចាប់ផ្តើមតាមការគ្រោងទុក។ ក្នុងថ្ងៃទី១ នៃកិច្ចប្រជុំនេះ មានសេចក្តីថ្លែងបើករបស់សហប្រធាន លោក P. Amilhat ជាភាគីអឺរ៉ុប និងលោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ជាភាគីកម្ពុជា និងជាប្រធានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជា៕