(ភ្នំពេញ)៖ ពិតជាពិសេសសម្រាប់អតិថិជនរបស់ ធីផត តើលោកអ្នកបានដាក់សំបកផលិតផលរបស់ទឹកដោះគោខាប់ ធីផត និងទឹកដោះគោស្រស់​ ធីផត អ៊ិចស្រ្ដា រួចរាល់ហើយឬនៅ សម្រាប់អតិថិជនដែលរស់នៅក្នុងបណ្ដាខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង? រង្វាន់ធំ១០​លានរៀលពីទឹកដោះគោ ធីផត កំពុងរង់ចាំលោកអ្នក។

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មវិធី «ចែកមហាសំណាង២ដង ឆុងច្រើន ផ្ញើច្រើន កាន់តែមានភ្លាម» ពីទឹកដោះគោ ធីផត នឹងបន្ដចែករង្វាន់ដល់អតិថិជន ដែលរស់នៅតាមបណ្ដាខេត្តជាបន្ដបន្ទាប់ដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ព្រមទាំងអតិថិជននៅ ទូទាំងប្រទេសកម្ពុជា។

ដូច្នេះអតិថិជន ធីផត ទាំងអស់នៅតាមតំបន់ខាងលើ សូមប្រញាប់ឡើងដាក់សំបកផលិតផលទឹកដោះគោខាប់ ធីផត និងទឹកដោះគោស្រស់​ ធីផត អិចស្រ្ដា នៅតាមធុងឆ្នោតដែលនៅជិតលោកអ្នកបំផុត ​ដោយធ្វើតាមលក្ខខណ្ឌងាយៗ ដោយគ្រាន់តែអតិថិជនសសេរឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋានរបស់អ្នក ឲ្យបានត្រឹមត្រូវ រួចយកទៅដាក់នៅក្នុងធុងឆ្នោត ធីផត អ្នកឈ្នះបន្ទាប់អាចជាអ្នក។

សូមជម្រាបថា ទឹកដោះគោខាប់ ធីផត និងទឹកដោះគោស្រស់ ធីផត អ៊ិចស្ត្រា គឺជាផលិតផលដែលមានគុណភាពខ្ពស់ នំាចូលមកពីប្រទេសថៃ។ ទឹកដោះគោខាប់ ធីផត ស័ក្តិសមប្រើសម្រាប់ភេសជ្ជៈ និងបង្អែមគ្រប់ប្រភេទ ដូចជា កាហ្វេទឹកដោះគោទឹកកក តែបៃតង តែក្រហម ទឹកក្រឡុក -ល- ចំណែកទឹកដោះគោស្រស់ ធីផត អ៊ិចស្ត្រា ប្រើសម្រាប់បន្ថែមពីលើភេសជ្ជៈគ្រប់ប្រភេទ ដើម្បីធ្វើឲ្យក្លិនកាន់តែឈ្ងុយ និងរសជាតិរឹតតែឆ្ងាញ់ជាងមុខ។ ប្រើ ធីផត ទាំងគូនេះ រឹតតែឈ្ងុយឆ្ងាញ់គ្រប់មុខ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ០៩៩ ២១១ ៣១១៕