(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅតាមភូមិចំនួនក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឬស្សីកែវ និសង្កាត់ទួលសង្កែក្នុងខណ្ឌឬស្សីកែវ នៅវេលាម់ោងប្រមាណ ៩៖៥៣នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ត្រូវបានដាច់ចរន្តអគ្គិសនី។ ការដាច់នេះ បណ្តាលមកពីការដ្ឋានសាងសង់ស្ពានបាឡេឆ្លងកាត់ទន្លេសាបរបស់ក្រុមហ៊ុន OCIC កាយដីប៉ះខ្សែបណ្តាញបញ្ជូនចរន្តអគ្គិសនីតង់ស្យុងមធ្យមក្រោមដី។

តែទោះជាយ៉ាងណាចរន្តអគ្គិសនីត្រូវបានក្រុមការងារអគ្គិសនីកម្ពុជាតភ្ជាប់ឡើងវិញរួចរាល់ហើយនៅវេលាម៉ោង ១១៖៤៥នាទីព្រឹកថ្ងៃដដែលនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អគ្គិសនីកម្ពុជា។

អគ្គិសនីកម្ពុជា ក៏បានសុំការយោគយល់និងអធ្យាស្រ័យផងដែរ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការដាច់ចរន្តអគ្គិសនីនេះ៕