Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកនៃក្រុមជំនួយការផ្នែកច្បាប់ក្រសួងវប្បធម៌ម្នាក់ ចេញលិខិតសូមអភ័យទោសជាសាធារណៈ ជូនលោកសាស្ដ្រ ស សាម៉ីឌី សាស្ដ្រាចារ្យនៃសាលាភូមិន្ទរដ្ឋបាល

12-03-2018 13:56

(ភ្នំពេញ)៖ លោក ភូ ភក្ដី សព្វថ្ងៃសមាជិក ក្រុមជំនួយការផ្នែកច្បាប់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានចេញលិខិតសូមខន្ដីអភ័យទោសជាសាធារណៈ ជូនលោកសាស្ដ្រ ស សាម៉ីឌី សាស្ដ្រាចារ្យ នៃសាលាភូមិន្ទរដ្ឋបាល ចំពោះការយកសៀវភៅរបស់លោកសាស្ដ្រ ស សាម៉ីឌី យកទៅស្ដេនបង្ហោះក្នុង Website របស់ខ្លួន ដោយគ្មានការអនុញ្ញាត ។

លិខិតសូមខន្ដីអភ័យទោសជាសាធារណៈ របស់លោក ភូ ភក្ដី បានឲ្យដឹងថា កាលពី៤ឆ្នាំមុន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ម៉ោង០៥៖៥២នាទីព្រឹក ខ្ញុំបានប្រព្រឹត្ដិកំហុសមួយ ដោយខ្ញុំបានស្ដេននូវសៀវភៅចំនួន៣ក្បាល ដែលជាស្នាដៃរបស់លោកសាស្ដ្រ ស សាម៉ីឌី សាស្ដ្រាចារ្យ យកទៅបង្ហោះក្នុងគេហទំព័រ www.pheakdey.com ។

សៀវភៅទាំង៣ក្បាលនោះ មានចំណងជើង ដូចខាងក្រោម៖

ទី១៖ «លិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មាភិបាល បុគ្គលិក កម្មករដ្ឋ មន្ដ្រី រាជការពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩៧»

ទី២៖ «លិខិតបទដ្ឋានគតិយុត្ដដែលទាក់ទងនឹងការគ្រប់គ្រងមន្ដ្រីរាជការចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០០៣»

ទី៣៖ «លិខិតបទដ្ឋានគតិយុត្ដ ដែលទាក់ទងនឹងការគ្រប់គ្រងមន្ដ្រីរាជការចាប់ពី ឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧»

ខាងក្រោមនេះ ជាលិខិតសូមខន្ដីអភ័យទោសជាសាធារណៈ របស់លោក ភូ ភក្ដី ដែលមានខ្លឹមសារទាំងស្រុង៖