(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១២ មីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា សមយុទ្ធនាគមាស២០១៨ រវាងកម្ពុជា-ចិន ដែលចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ មិនមែនជាការគំរាមកំហែងដល់ប្រទេស ឬ បុគ្គលណានោះទេ គឺធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីអបអរសាទរខួបអនុស្សារីយ៍នៃការទំនាក់ទំនង ការទូត៦០ឆ្នាំរវាងប្រទេស កម្ពុជា-ចិន តែប៉ុណ្ណោះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះក្នុងឱកាសសម្តេចអញ្ជើញបិទវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឹន ឆ្នាំ២០១៧ បន្តបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឹន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឹន ឆ្នាំ២០១៧ និងបន្តបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឹន ឆ្នាំ២០១៨ សិស្សនាយទាហាន នៅសកលវិទ្យាល័យការពារជាតិ៕