(ភ្នំពេញ)៖ កំពូលអ្នកមហាសំណាង លោក ខុន ពិសិដ្ឋ​ អាយុ ២២ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ ដែលមានស្រុកកំណើត នៅខេត្ដស្ទឹងត្រែង បានឈ្នះមហារង្វាន់ធំ Ford wild Track ឆ្នាំ២០១៨ ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ នៅពេលដែលគាស់ពិសានៅផ្ទះជាមួយគ្រួសាររបស់លោកផ្ទាល់ ដែលធ្វើឲ្យគាត់ និងគ្រួសារ សប្បាយរីករាយយ៉ាងខ្លាំង ដោយស្ទើរតែនិយាយមិនចេញ ។

លោកបានលើកឡើងក្នុងឱកាសទទួលរង្វាន់ធំ Ford wild Track តម្លៃជាង៥ម៉ឺនដុល្លារ ក្នុងកម្មវិធីប្រដាល់គុណខ្មែរ ដណ្ដើរខ្សែរក្រវ៉ាត់ភេសជ្ជៈគោជល់ នៅស្ថានីយបាយ័ន ស៊ី អិនស៊ី ឬស្សីកែវ នៅថ្ងៃទី១០ ខែមីនា ថា «ខ្ញុំ ស្រែចង់ផ្ទុះផ្ទះហើយ គ្រាន់តែគាស់គំរបភ្លាម ឃើញរង្វាន់រថយន្ដប្រាក់ម៉ឺនដុល្លារ ហើយគ្រួសារ បងប្អូន មិត្ដភក្ដិ អ្នកជិតខាង គ្រាន់តែលឺដំណឹងនឹងភ្លាម ឡើងរំភើបសើចលែងចង់ចេញហើយ​ ដែលស្ទើរតែមិនជឿថា ជាការពិតនោះទេ ព្រោះនេះជារង្វាន់ធំណាស់ គ្រាន់តែញុំាភេសជ្ជៈអស់មួយកំប៉ុងប៉ុណ្ណោះ ខ្ញុំពិតជាមានសំណាងមែន ស្មានមិនដល់នោះទេ»

នេះជាលើកទីបីហើយ ដែលក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ ចែកមហារង្វាន់ជូន ដល់កំពូល អ្នកមហាសំណាង ជាអតិថិជនដែលតែងតែគាំទ្រភេសជ្ជៈគោជល់កន្លងមក ដោយលើកទី១​ កាលពីខែមេសា ឆ្នាំ២០១៧ និងលើកទី២ កាលពីខែកក្កដា ឆ្នាំ២០១៧ ។

សូមជម្រាបថា នៅឆ្នាំថ្មី ២០១៨នេះ មហារង្វាន់ភេសជ្ជៈប៉ូវកម្លាំងគោជល់ បានបន្ថែមរង្វាន់ជាច្រើនទៀត មានដូចជា រថយន្ដ Mazada Ecllipse ឆ្នាំ២០១៨ ម៉ូតូហុងដា ឌ្រឺម ឆ្នាំ២០១៨ រង្វាន់លុយសុទ្ធ និងរង្វាន់ជាច្រើ​នផ្សេងទៀត រាប់លានរង្វាន់ ។ការចែកមហារង្វាន់នេះ នឹងអាចធ្វើឲ្យលោកអ្នក ក្លានជាអ្នកមាន ដោយមិនដឹងខ្លួន ហេតុនេះហើយ សូមអតិថិជន ដែលគាំទ្រភេសជ្ជៈប៉ូវកម្លំាងនេះ​បន្ដគាំទ្រដើម្បីទទួលមហាសំណាងនេះបន្ដទៀត ។

លើសពីនោះ រាល់អតិថិជន ដែលត្រូវរង្វាន់ អាចមកប្ដូរង្វាន់នៅក្រុមហ៊ុន ហេរ៉ូឃីង អិលធីឌី ដែលមានអាសយដ្ឋាន អគារលេខ ៣៤៤(ជាន់ទី៥ បន្ទប់៥០៥) មហាវិថី ម៉ៅងសេទុង ភូមិ៦ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 077 599 859 ៕