(កោះកុង)៖ លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ដោយមានការចូលរួមគ្រប់បណ្តាអង្គភាព ដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនេះលោកស្រី ឈុន រ៉ាវុធ បានលើកឡើងថា រដ្ឋបាលខេត្តកោះកុង បានធ្វើការផ្លាស់ប្តូរ សមាសភាពមួយចំនួន ដើម្បីជាជំនួយការប្រតិបត្តិរបស់គណ:កម្មារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សខេត្ត ក្នុងការអនុវត្តភារកិច្ច ដែលដាក់ជូនគណៈកម្មាធិការជាតិ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអោយបានទូលំទូលាយអំពីច្បាប់ គោលនយោបាយ បទដ្ឋានពាក់ព័ន្ធ ពង្រឹងទំនាក់ទំនង សហការក្នុងក្រុមការងារជំនាញមន្ទីរ និងអង្គភាពពាក់ព័ន្ធលើកផែនការ ពង្រឹងសមត្ថភាពមន្ត្រី តាមដានលំហូរពលករសន្តោរប្រវេសន៍ ទប់ស្កាត់ការចំណាកស្រុក ជាដើម។
លោកស្រី បានបញ្ជាក់ថា «យើងត្រូវចូលសហការណ៍គ្នា ទាំងថ្នាក់មូលដ្ឋានស្រុកក្រុងខេត្ត ហើយត្រូវមានការ ទំនាក់ទំនងជាមួយប្រទេសជិតឲ្យជាប់ជានិច្ច ហើយមន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ លើកការងារជាចាំបាច់ ត្រូវបើកឲ្យទូលំទូលលាយក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋឲ្យបានញើកញាប់ឲ្យគាត់ បានយល់កាន់តែច្បាស់លើព័ត៌មាន»៕