អនុប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពរាជធានីភ្នំពេញ នាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនគ្រួសារក្រីក្រ និងក្មេងស្រីពិការនៅខេត្តបាត់ដំបង
12-03-2018 11:01
(បាត់ដំបង)៖ អនុប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព រាជធានីភ្នំពេញ លោកឧកញ៉ា ដេវិដ ឆាណាវ៉ា នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ បាននាំយកថវិកាមួយចំនួនរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនក្រុមគ្រួសារ លោក ម៉ាន ធូ និងភរិយា ដែលមានជីវភាពក្រីក្រ ដើម្បីយកទៅផ្គត់ផ្គង់ និងដោះស្រាយជីវភាព រស់នៅប្រចាំគ្រួសារ ដែលមានទីតាំងស្ថិត នៅភូមិកំពង់ចម្លង ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។
ជាមួយគ្នានេះ នៅរសៀលថ្ងៃដដែលនេះ លោកអនុប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព រាជធានីភ្នំពេញ ដែលមានលោក ជិន ប៊ុនធឿន ជាប្រធាន ក៏បាននាំយកឧបត្ថថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមួយចំនួនទៀត ជូនក្មួយស្រីម្នាក់ឈ្មោះ ស៊ិន ស្រីហង្ស ដែលមានកាយសម្បទាមិនប្រក្រតីរៀននៅថ្នាក់ទី១០ នៃវិទ្យាល័យសំឡូត។
ក្មេងស្រី ស៊ិន ស្រីហង្ស បានទទួលការឧបត្ថម្ភថវិកាក្នុងមួយឆ្នាំចំនួន៥លានរៀល រហូតដល់ចប់មហាវិទ្យាល័យ។ នាងរស់នៅក្នុងភូមិស៊ុង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោកឧកញ៉ា តែងតែជួយដល់ប្រជាជនដែលមានជីវភាពក្រីក្រ បើទោះបីជាថវិកានេះតិចតួចក្តី តែនេះជាសណ្តានចិត្តដ៏បរិសុទ្ធ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅក្នុងសង្គមជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕