Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅថ្ងៃស្អែក តំណាងរាស្រ្ត ស សុខា និងអភិបាលខេត្តព្រៃវែង នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ការរៀបចំព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨»

12-03-2018 10:50

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ នៅអគាររដ្ឋបាលខេត្តព្រៃវែង (ចុងប៉ម) លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨»

តាមសេចក្ដីប្រកាសព័ត៌មាន របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឲ្យដឹងថា ស.ស.យ.ក ខេត្តព្រៃវែង ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៨» ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងឈានចូលដល់ ក្នុងពេលឆាប់ៗ ខាងមុខនេះ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន ស្ដីពី សន្និសីទសារព័ត៌មានអំពីការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៨» របស់ ស.ស.យ.ក៖