(ភ្នំពញ)៖ ការប្រកួតក្របខណ្ឌពានមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ បានបញ្ចប់សប្ដាហ៍ទី២ ហើយ ខណៈក្រុមបាល់ទាត់ចំណូលថ្មី វិសាខា បានធ្វើព្យុះធ្វើភ្លៀងជាខ្លាំង ដោយឆ្លងកាត់ការប្រកួត ២សប្ដាហ៍រកបាន ៦ពិន្ទុពេញ ដើម្បីឈរកំពូលតារាងបណ្ដោះអាសន្ន ហើយថែមទាំងការពារមិនឲ្យរបូតគ្រាប់បាល់សូម្បីតែ ១គ្រាប់ទៀតផង។

ជាមួយគ្នានោះ ចំណែកក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វស៊ី និងអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន ក៏កំពុងកាន់ ៦ពិន្ទុដញតាមពីក្រោយផងដែរ។

សម្រាប់ប្រកួតទី១ របស់ក្រុមវិសាខា បានលត់ក្រុមអគ្គិសនីកម្ពុជា ៤-០ បន្ទាប់មកទើបពួកគេ បានយកឈ្នះក្រុមចាស់វស្សាអង្គរថាយហ្គឺរ ដែលជាក្រុមលំដាប់ Top-6 កាលពីរដូវកាលមុនៗ ដោយលទ្ធផល ២-០ កាលពីម្សិលមិញ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមវិសាខាមាន ៦ពិន្ទុ និងឈរកំពូលតារាងបណ្ដោះអាសន្ន ព្រោះមានគ្រាប់បាល់ចំណេញច្រើនជាងគេ។ ចំពោះគូប្រកួតបន្ទាប់របស់វិសាខា គឺកាន់តែជក់ចិត្តបន្ថែមទៀត ព្រោះត្រូវជួបក្រុមទទួលបានជោគជ័យខ្លាំងជាងគេក្នុងពានមិត្តហ្វូនខេមបូឌានលីគ គឺក្រុមភ្នំពេញក្រោន នាចុងសប្ដាហ៍នេះ។

ខាងក្រោមនេះ គឺជាលទ្ធផល និងតារាងពិន្ទុបណ្ដោះអាសន្ន នៃពានមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ សប្ដាហ៍ទី២៖