Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តដឹកកម្មករជាង៥០នាក់ ក្រឡាប់នៅស្រុកឧដុង្គ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសជិត១០នាក់

12-03-2018 10:17

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលទទួលផែនចរាចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះថា នៅព្រឹកមិញ មានរថយន្តដឹកកម្មករមួយគ្រឿង បានក្រឡាប់នៅតាមផ្លូវលេខ៥១ ភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្តាលកម្មការិនីម្នាក់បានស្លាប់ និងរបួសជិត១០នាក់ ក្នុងចំណោមកម្មករជាង៥០នាក់ ដែលកំពុងជិះលើរថយន្តនោះ។

បើតាមលោកឧត្តមសេនីយ៍ត្រី តាប់ លន ជនរងគ្រោះមានឈ្មោះ រុំ សុខឿន ភេទស្រី អាយុ២៣ឆ្នាំ រស់ភូមិស្តុកស្លាត ឃុំមានជ័យ ស្រុកឧដុង្គ។

លោកស្នងការរងបន្ថែមថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមកពីអ្នកបើកបរបើកលឿន ខ្វះការប្រុងប្រយ័ត្ន រួចបានទៅបុកកង់រថយន្ដដែលដាច់ ហើយអ្នកបើកបររថយន្ដធំ កំពុងតែបង្វិលឆ្លងកាត់ផ្លូវ បណ្ដាលឲ្យរថយន្ដដឹកកម្មករក្រឡាប់តែម្តង។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕