(ភ្នំពេញ)៖ សមាគមប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយថា ពួកគាត់ត្រៀមខ្លួនរួចជាស្រចហើយក្នុងការចាំទទួលស្វាគមន៍ និងគាំទ្រចំពោះដំណើរមកដល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាពេលខាងមុខនេះ ក្នុងស្មារតីរួបរួមជាតិខ្មែរតែមួយ។
សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋខ្មែរ-អូស្រ្តាលី និងខ្មែរ-ណូវ៉ែលហ្សេឡង់ បានមើលឃើញ និងយល់ច្បាស់អំពីតថភាពពិតនៃកម្ពុជា ជាពិសេសតម្លៃនៃសន្តិភាព ការបង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសជាតិដូចសព្វថ្ងៃនេះ ពិតណាស់ថា ជាសមិទ្ធផលនៃស្នាដៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។
សេចក្តីថ្លែងការណ៍របស់ប្រជាពលរដ្ឋ បានបញ្ជាក់ទៀតថា «ដើម្បីបង្ហាញនូវស្មារតីរួបរួមជាតិខ្មែរតែមយយ និងដើម្បីជាការតបស្នងនូវគុណបំណាច់យ៉ាងធំធេងរបស់សម្តេចតេជ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យើងខ្ញុំទាំងអស់គ្នាជាំប្រជាពលរដ្ឋខ្មែរ-អូស្រ្តាលី និងខ្មែរ-ណូវ៉ែលហ្សេឡង់ នៃសមាគមពលរដ្ឋខ្មែរទាំង៧ បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រ និងស្វាគមន៍ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន លើទឹកដីទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នាពេលខាងមុខនេះ»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាមេដឹកនាំនៃបណ្តាប្រទសជាសមាជិកអាស៊ានផ្សេងទៀត ត្រូវបានអញ្ជើញឱ្យទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្រ្តាលី នៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់សមាគមប្រជាពលរដ្ឋខ្មែរ នៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់៖