(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥២៣៨គ្រឿងរកឃើញល្មើសច្បាប់៤២៧គ្រឿង (ម៉ូតូ៧០ភាគរយ) អប់រំ១៩៤គ្រឿង និងផាកពិន័យ២៣៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួ២២១៩គ្រឿង អប់រំ១២៨គ្រឿង និងផាកពិន័យចំនួន១៤៧គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៧៧៩គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៨,៣៦៣គ្រឿង រកឃើញយានយន្តល្មើស ៥២៤៩(ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ៣១២៧គ្រឿង និងផាកពិន័យ២១២៥គ្រឿង
(ម៉ូតូ៩៧ភាគរយ)៕