(ភ្នំពេញ)៖ សូមទស្សនាវិដេអូជាក់ស្តែង ប្រជាពលរដ្ឋតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ក្រោយបើកបុករះតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌទួលសង្កែ បើករត់គេចរហូតដល់ម្តុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក នៅវេលាម៉ោងប្រមាណ៤-៥រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ។ ភ្នាក់ងារ Fresh News ផ្សាយផ្ទាល់ពីសកម្មភាពជាក់ស្តែង។

តាមសាក្សីបានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុនេះបានបើកបុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវរហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏មានបុករះប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយមិនឈប់ក៏បន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតជិត២០០គ្រឿង តាមទាន់នៅទីនោះ។

នៅទីបំផុតអ្នកបើកបរ និងរថយន្តត្រូវប្រជាពលរដ្ឋវាយសម្លាប់ និងកម្ទេចរថយន្ត ប៉ុន្តែត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ជួយអន្តរាគមន៍ទាន់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងលក្ខណៈរងរបួសជាទំងន់។ សូមទស្សនាវិដេអូជាក់ស្តែង៖