គ្រួសារក្រីក្រ នៅខេត្តបាត់ដំបង ទទួលបានប្រាប់ឧបត្ថម្ភ ៤០០,០០០រៀល ពីអនុប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ដើម្បីដោះស្រាយជីវភាព
11-03-2018 17:14
(បាត់ដំបង)៖ អនុប្រធានសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព រាជធានីភ្នំពេញ លោកឧកញ៉ា ដេវិដ ឆាណាវ៉ា បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល ដល់ក្រុមគ្រួសារ លោក ម៉ាន ធូ និងភរិយា ដែលមានជីវភាពក្រីក្រ ដើម្បីយកទៅផ្គត់ផ្គង់ និងដោះស្រាយជីវភាព រស់នៅប្រចាំគ្រួសារ ដែលមានទីតាំងស្ថិត នៅភូមិកំពង់ចម្លង ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។
ការឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល ដល់ក្រុមគ្រួសារ លោក ម៉ាន ធូ និងភរិយា ខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធស័ករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ៕