(កំពង់ចាម)៖ អតីតសមាជិកបក្សសង្គ្រោះជាតិ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ចំនួន៣៣៤នាក់ បានសម្រេចចិត្តចូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសទទួលស្គាល់ជាផ្លូវការនូវ សមាជិកថ្មីទាំងនោះ បានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោកម៉ា ឈឿន តំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ ក្នុងនោះមានសមាជិកគណបក្សថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣១៩នាក់ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ ចំនួន១៥នាក់ ស្រីសរុបចំនួន១៧៩នាក់។
លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងទៅកាន់សមាជិកថ្មី ថា «ក្រោមការដឹកនាំដ៏ចាស់ទុំ ក្នុងនយោបាយរបស់គណបក្សប្រជាជនកម្ពុជាកន្លងមកនេះ បានកសាងជាតិមាតុភូមិ បម្រើប្រទេស និងប្រជាជនយ៉ាងមានសុខសន្ដិភាព សេរីភាព ចង់ធ្វើ រកស៊ីអ្វី ក៏បាន ឲ្យតែស្របច្បាប់ ហើយមាននូវសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្ដអារាម [...] និងការអភិវឌ្ឍលើគ្រប់វិស័យថែមទៀត»។
លោកបានបន្តថា ជាក់ស្ដែងគ្រាន់តែក្នុងស្រុកជើងព្រៃ មានរោងចក្រជាច្រើន ដោយមានកម្មករ កម្មការិនី រហូតដល់ទៅ១៧,៥០០នាក់ ហើយគិតជាថវិកាទទួលបានក្នុងមួយខែៗ ចំនួន ៤,២០០,០០០ដុល្លារ។ លោកអះអាងបន្តថា «នេះបញ្ជាក់ថា ការដឹកនាំរឹងមាំ និងចាស់ទុំ បើប្រៀបធៀបទៅនឹងដូចទៅដូចចាស់វិញ គឺដូចទៅនឹងដូងចាស់ហើយនៅមានខ្ទិះឆ្ងាញ់ ដោយចាស់ដូងទី១-ដេញបារាំង, ចាស់ដូងទី២- ដេញប៉ុលពត, ចាស់ដូងទី៣ គឺការកសាងសុខសន្ដិភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ»។
លោកថ្លែងទៀថា សម្រាប់ការចូលសមាជិកថ្មីនៅថ្ងៃនេះ មិនមែនជាលើកដំបូង និងមិនមែនជាលើកចុងក្រោយដែរ គឺនៅមានបន្ដបន្ទាប់ទៀត ដោយសារតែគណបក្សប្រជាជន ជាគណបក្សដែលឈានមុខគេ ក្នុងការកសាងប្រទេសជាតិ ឲ្យមានសុខសន្ដិភាព ដើម្បីជាតិ និងប្រជាជន ទើបធ្វើឲ្យសមាជិកគណបក្សដទៃប្រកាសមករួមជីវភាពនយោបាយ និងរួមសុខរួមទុក្ខជាមួយគ្នាវិញ មិនតែប៉ុណ្ណោះ គណបក្សប្រជាជនកម្ពុជា បានកសាងជាតិតែមួយ ដើម្បីប្រជាជនតែមួយ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ដែលជាហេតុដែលធ្វើសមាជិកថ្មីសម្រុក ចូលរួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ជាបន្ដបន្ទាប់។
លោកបណ្ឌិត ម៉ា ឈឿន បញ្ជាក់ថា ដូច្នេះការចូលរួមរបស់សមាជិកថ្មី នៅថ្ងៃនេះ គឺបានបញ្ជាក់ការចូលរួមសាមគ្គីភាពយ៉ាងស្អិទរមួត រវាងប្រជាជន និងគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញច្បាស់លាស់នៃការដឹកនាំ និងនយោបាយ, បញ្ជាក់ពីទឹកចិត្ដ ខ្មែរស្រលាញ់ខ្មែរ ព្រោះមានតែខ្មែរទេ ដែលយល់ និងជួយគ្នាក្នុងគ្រាមានអាសន្ន គ្មានអ្នកណា ឬប្រទេសណា ស្រលាញ់ជាតិសាសាសន៍ខ្មែរយើង ដូចជាតិសាសន៍យើងនោះទេ ដូច្នេះ យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នារក្សាសន្ដិភាព ជាមួយនឹងគោលនយោបាយដ៏ច្បាសលាស់ ៕